• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល APEC ២០២៤

នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសប្តាហ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ២០២៤ នៅទីក្រុងលីម៉ា (ប្រទេសប៉េរូ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជួបពិភាក្សា ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru។
ប្រធានរដ្ឋ លោក លឿង គឿង ទទួលជួបនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានសង្កត់ធ្ងន់ថា វៀតណាមតែងតែជាដៃគូអាទិភាពរបស់ជប៉ុននៅក្នុងតំបន់។

លោកប្រធានរដ្ឋ លឿង គឿងបានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូដែលអាចទុកចិត្តបាន សំខាន់ និងយូរអង្វែង; គាំទ្រជប៉ុនក្នុងការរួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ប្រធានរដ្ឋ លោក លឿង គឿងបានស្នើថា ភាគីទាំងពីរបង្កើនការជឿទុកចិត្តផ្នែកនយោបាយ ជួបប្រាស្រ័យកម្រិតខ្ពស់ប្រចាំឆ្នាំ; ជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខយ៉ាងសំខាន់ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។ យោងតាមលោកប្រធានរដ្ឋ ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។

ក្នុងជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរបានអះអាងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ផ្តោតលើការធ្វើសេនាធិការគោលនយោបាយ និងអនុវត្តន៍គោលដៅកំណើនពីរខ្ទង់

ថ្លែងនៅក្នុងសម័យប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា ស្តីពីភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ២០២៦ និងអាណត្តិ២០២៦-២០៣១ នៅព្រឹកថ្ងៃទី២០ ខែឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានវាយតម្លៃខ្ពស់ចំពោះស្មារតីសកម្ម និងការទទួលខុសត្រូវរបស់គណៈកម្មាធិការក្នុងរយៈពេលកន្លងទៅ។

Top