• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋអញ្ជើញចូលរួមពិធីជួបសំណេះសំណាលអបអរសាទរខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - Dien Bien Phu នៅលើអាកាស”

នារសៀលថ្ងៃទី ១៩ ខែធ្នូ នៅទីក្រុងហាណូយ ផ្នែកទ័ពការពារដែនអាកាស-ទ័ព ជើងអាកាស បានរៀបចំពិធីជួបសំណេះសំណាល រំលឹកខួបលើកទី ៥០ នៃជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” និងទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលអញ្ជើញមកបំពេញទស្សនកិច្ចការងារ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc ជាមួយតំណាងដែលចូលរួមពិធីរំលឹកខួប។ (រូបថត៖ VNA)
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានចាត់ទុកថា ជ័យ ជំនះ “ហាណូយ - Dien Bien Phu លើអាកាស” មានអត្ថន័យដ៏សំខាន់ពិសេស ដែល បង្ខំឲ្យអាមេរិកត្រូវប្រកាសបញ្ឈប់ការទម្លាក់គ្រាប់បែកមកលើតំបន់ភាគខាងជើងវៀត ណាម ហើយវិលមកចូលអង្គុយតុចរចាវិញនៅសន្និសីទក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និង ស្តារសន្តិភាពឡើងវិញនៅវៀតណាម។ លោកប្រធានរដ្ឋមានប្រសាសន៍ថា៖ “ជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” បានបង្ហាញពីគោលមាគ៌ា នយោបាយ និងយោធាដ៏ត្រឹមត្រូវរបស់បក្ស។ នេះគឺជាជ័យជំនេះមួយក្នុងចំណោម ជ័យជំនះដ៏មហិមាររបស់ប្រជាជាតិវៀតណាមក្នុងសតវត្សទី២០ ដូចជាជ័យជំនះ Chi Lang, Bach Dang, Dong Da អញ្ចឹង។ សម្រាប់សម័យកាល នេះគឺជាជ័យជំនះនៃរបប សង្គមនិយម  ដែលបើកផ្លូវនាំទៅការដួលរលំនៃរបបអាណានិគមនិយមថ្មីនៅវៀត ណាម ហើយរួមចំណែកពង្រឹងកម្លាំង និងសន្ទុះវាយប្រហារនៃចលនាបដិវត្តន៍ពិភព លោកទៅលើចក្រពត្តិនិយម”។
ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ជ័យជំនះ “ហាណូយ - Dien Bien Phu លើអាកាស” បន្សល់ទុកនូវមេរៀនដ៏មានតម្លៃដែលអាច យកទៅអនុវត្តន៍ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាពេលបច្ចុប្បន្ន។ នោះគឺ ជាមេរៀនក្នុងការពង្រីកកម្លាំងនៃមហាសាមគ្គីជនជាតិទាំងមូល គួបផ្សំនឹងកម្លាំងនៃ សម័យកាល; មេរៀនអំពីការច្នៃប្រឌិត ភាពខ្លួនទីពឹងខ្លួន; មេរៀនអំពីជំនួយដ៏ស្មោះ ត្រង់របស់មិត្តភ័ក្តិ និងប្រជាជនជឿនលឿនលើទូទាំងពិភពលោកសម្រាប់ការតស៊ូ សង្គ្រោះជាតិរបស់ប្រជាជាតិវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top