លោកប្រធានរដ្ឋ Vuong Dinh Hue ជួបសំណេះសំណាលជាមួយមន្ត្រី បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន។ រូបថត៖ VNAលោកប្រធានរដ្ឋសភាមានបំណងចង់ឲ្យស្ថានទូតវៀតណាមនឹងបន្តដាក់ពង្រាយ និងជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀតនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ; ស្រាវជ្រាវ និងស្នើយន្តការសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងលក្ខខណ្ឌជាក់លាក់នៃប្រទេសទាំងពីរ។ អំពីការងារសហគមន៍ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានស្នើថា៖
“នៅប្រទេសចិន ក្រៅពីស្ថានទូត យើងក៏មានស្ថានអគ្គកុងស៊ុលចំនួន៥ដែរ។ ខ្ញុំសូមស្នើឲ្យស្ថានទូតបន្តយកចិត្តទុកដាក់បន្ថែមទៀតដល់សហគមន៍។ សហគមន៍របស់ យើងមានចំនួនច្រើនហើយ ប៉ុន្តែត្រូវមានភាពរឹងមាំទៀតផង។ ជាពិសេស ត្រូវយកចិត្ត ទុកដាក់លើការកសាងសមាគម និងសហជីព។ បក្ស រដ្ឋ ជានិច្ចកាលចាត់ទុកសហ គមន៍ជនវៀតណាមនៅឯបរទេស រួមទាំងសហគមន៍ជនវៀតណាមនៅចិន ជាផ្នែក មួយដែលមិនអាចកាត់ផ្តាច់បាននៃផែនមហាសាមគ្គីជនជាតិទាំងមូល។ យើងត្រូវជំរុញការថែទាំជនវៀតណាមនៅឯបរទេស ជាពិសេសបញ្ហាគាំពារពលរដ្ឋ”៕






