• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន៖ ការបោះឆ្នោតមានទ្រង់ទ្រាយធំនិងមានតម្រូវការខ្ពស់បំផុតតាំងពីមុនមក

នារសៀលថ្ងៃ២១ មីនា ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានដឹកនាំកិច្ចប្រជុំលើកទី៥ របស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត។

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១ ដែលប្រព្រឹត្តទៅនាថ្ងៃទី ១៥ ខែមីនាកន្លងទៅ គឺជាការបោះឆ្នោតមួយប្រកបដោយទ្រង់ទ្រាយធំ វិសាលភាពធំទូលាយ និងតម្រូវការខ្ពស់បំផុត ហើយទទួលបានជោគជ័យល្អប្រសើរ។

លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា សមាជិកសភាជាប់ឆ្នោតមានចំនួន ៥០០ នាក់ ខណៈដែលចំនួនសមាជិកក្រុមប្រឹក្សាប្រជាជនខេត្ត ទីក្រុង និងក្រុមប្រឹក្សាប្រជាជនឃុំសង្កាត់ ក៏ស្របតាមតាមតម្រូវការដែលបានដាក់ចេញផងដែរ។ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា៖

ប្រការសំខាន់បំផុតនោះ គឺអ្នកបោះឆ្នោតទូទាំងប្រទេសបានទៅបោះឆ្នោតយ៉ាងគ្រប់គ្រាន់ ត្រឹមត្រូវ ដោយក្ដីរំភើបរីករាយ ដើម្បីជ្រើសរើសបុគ្គលដែលសក្តិសម មានសីលធម៌ ទេពកោសល្យ និងលក្ខណៈ
សម្បត្តិគ្រប់គ្រាន់ ដើម្បីក្លាយជាសមាជិកសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ តាមរយៈអត្ថបទរបស់លោកអគ្គលេខាបក្ស តូ ឡឹម ខ្ញុំមានបំណងថា សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនត្រូវតែបំពេញបេសកកម្ម បំពេញតាមការសន្យារបស់ពួកគេចំពោះអ្នកបោះឆ្នោត និងប្រជាជននៅពេលឈរឈ្មោះបោះឆ្នោត។ នៅពេលជាប់ឆ្នោតហើយ ត្រូវតែចូលរួមចំណែកក្នុងអាណត្តិនៃរដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៤ ក៏ដូចជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២៦-២០៣០ ដោយសម្រេចបានកំណើនពីរខ្ទង់ ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាសន្តិសុខសង្គមផងដែរ។ សមមិត្តអគ្គលេខាបក្សបក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូលមានការរំពឹងទុកខ្ពស់ ចំពោះសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ និងសមាជិកសភាម្នាក់ៗ

នារសៀលថ្ងៃដដែល ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ស្តីពីលទ្ធផលបោះឆ្នោត និងបញ្ជីឈ្មោះបេក្ខជនដែលបានជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៦។ យោងតាមបញ្ជីឈ្មោះដែលប្រកាសដោយក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោកអគ្គលេខាបក្ស តូ ឡឹម និងសមាជិកការិយាល័យនយោបាយ និងសមាជិកគណៈលេខាទាំងអស់ សុទ្ធតែជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៦៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top