• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ៖ រៀបចំផែនការមេល្អ ទើប​មាន​គម្រោង និងវិនិយោគិនល្អ

លោកនាយនាថ្ងៃទី ១៩ ខែសីហា  លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រប័ន្ធវីដេអូ ស្ដីពីការងាររៀបចំផែនការមេ។

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh  (រូបថត៖ VOV)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានក្រើនរំលឹកថា ការងារផែនការមេត្រូវត្រៀមរៀបចំជាមុនសិន ពោលគឺរៀបចំផែនការមេទូទៅលើគ្រប់ជ្រុងជ្រោយ តាមច្បាប់រៀបចំផែនការមេរបស់រដ្ឋសភា ដោយច្បាមជាប់សក្ដានុពល គុណសម្បត្តិប្រកួតប្រជែងរបស់ខេត្ត ក្រុង ក្រសួង ស្ថាប័ន អង្គភាព ដើម្បីអភិវឌ្ឍន៍ប្រកបដោយជោគជ័យ។ ប្រសិនបើរៀបចំផែនមេយ៉ាងល្អប្រសើរ ទើបអាចវាយតម្លៃយ៉ាងល្អលើសក្ដានុពល ឱកាស បញ្ហាប្រឈម ហើយតាមនោះចាត់វិធានការផ្ដោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ខេត្ត ក្រុងនីមួយៗ។ រៀបចំផែនការមេល្អទើបមានគម្រោងល្អ វិនិយោគិនល្អ ព្រមទាំងប្រើប្រាស់ប្រភពទុនវិនិយោគសាធារណៈបានល្អ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមប្រកបដោយប្រសិទ្ធភាព។
 

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV)


ក្នុងឱកាសនៃកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីក៏បានលើកឡើងអំពីការងារប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យខេត្ត ក្រុងណាដែលកំពុងអនុវត្តន៍វិធានការរក្សាគម្លាតសង្គម គឺត្រូវបន្តអនុវត្តន៍ឱ្យបានតឹងរ៉ឹង។ ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យខេត្ត ក្រុងនានាលើកត្រដែតស្មារតីជួយគ្នាទៅវិញទៅមក សាមគ្គីភាព ឯកភាព ព្រោះថា បើគ្រប់គ្រងបានជំងឺរាតត្បាតនៅទីក្រុងហូជីមិញ ទើបអាចគ្រប់គ្រងបានជំងឺរាតត្បាតនៅទូទាំងប្រទេសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

លោកនាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទប្រកាសពីការបង្កើតមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចូលរួមក្នុងសន្និសីទប្រកាសពីការបង្កើត មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម។

Top