• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញខិតខំប្រឹងប្រែងក្លាយជាសាកលវិទ្យាល័យ “គុណភាពខ្ពស់” ជួរមុខនៅអាស៊ីនិងលើពិភពលោក

លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់ហើយអបអរសាទរចំពោះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សា និងស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកវិទ្យាពហុជំនាញ ពហុវិស័យ ប្រកបដោយគុណភាពខ្ពស់ មានលំដាប់អន្តរជាតិ ហើយដើរតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់វៀតណាម។

នាថ្ងៃទី១៥ ខែមករា នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានផ្ញើរលិខិតទៅកាន់សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ។ ក្នុងលិខិតនេះ លោកនាយករដ្ឋមន្រ្តីបានកត់សម្គាល់ហើយអបអរសាទរចំពោះសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌលបណ្ដុះបណ្ដាលថ្នាក់ឧត្តមសិក្សា ក្រោយឧត្តមសិក្សានិងស្រាវជ្រាវវិទ្យាសាស្ត្រ-បច្ចេកវិទ្យាពហុជំនាញ ពហុវិស័យ ប្រកបដោយគុណភាពខ្ពស់ មានលំដាប់អន្តរជាតិ ហើយដើរតួនាទីដ៏សំខាន់ក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សារបស់ វៀតណាម។ ក្នុងឆ្នាំ ២០២១ ក្នុងបរិបទដែលជម្ងឺរាតត្បាតកូវីដ-១៩ វិវឌ្ឍន៍យ៉ាងស្មុគស្មាញនោះ សាលាបានពង្រឹងក្បាលម៉ាស៊ីនដឹកនាំ ម្ចាស់ការសម្របខ្លួន ផ្លាស់ប្ដូរវីធីសាស្ត្រនិងការងារបណ្ដុះបណ្ដាលឲ្យបានសមស្រប បន្តរក្សាចំណាត់ថ្នាក់ខ្ពស់នៅលើតារាងរៀបចំណាត់ថ្នាក់ប្រកបដោយកិត្យានុភាពនៅក្នុងតំបន់និងលើពិភពលោក។ លោកនាយករដ្ឋមន្រ្តីមានគោលបំណងហើយជឿជាក់ថា ក្នុងដំណាក់កាលអភិវឌ្ឍថ្មីជាមួយនឹងបញ្ហាប្រឈមនិងឱកាសជាច្រើននោះ សាកលវិទ្យាល័យជាតិទីក្រុងហូជីមិញនឹងពង្រីកថែមទៀតនូវស្មារតីខ្លួនទីពឹងខ្លួនដើម្បីឈានឡើងយ៉ាងខ្លាំងក្លា កសាងនិងអភិវឌ្ឍន៍សាលាក្លាយទៅជាប្រព័ន្ធសាកលវិទ្យាល័យមួយប្រកបដោយ “គុណភាពខ្ពស់” ស្ថិតនៅក្នុងក្រុមនាំមុខគេនៃទ្វីបអាស៊ីនិងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top