• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចុះសួរសុខទុក្ខនិងជូនពរបុណ្យតេតកងពលធំការពារដែនអាកាសហាណូយ

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ជួបសំណេះសំណាលជាមួយកម្មាភិបាល យុទ្ធជននៃកងពលធំលេខ ៣៦១ ចំណុះអង្គទ័ពការពារដែនអាកាស-ទ័ពជើងអាកាស។ (រូបថត៖ VGP)
 

ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុះសួរសុខទុក្ខ ត្រួតពិនិត្យស្ថានភាពត្រៀម ប្រយុទ្ធ និងជូនពរបុណ្យតេត ម្មាភិបាល យុទ្ធជននៃកងពលធំលេខ ៣៦១ ចំណុះអង្គទ័ពការពារដែនអាកាស-ទ័ពជើងអាកាស។

តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន អញ្ជើញផ្ញើរក្ដីសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់និងក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុតជូនចំពោះកម្មាភិបាល យុទ្ធជននិងអង្គភាពយោធានានា ដែលកំពុងបំពេញភារកិច្ចនៅតំបន់ ឆ្ងាយដាច់ស្រយាល តំបន់កោះសមុទ្រ និងប៉ូស្តិ៍ការពារព្រំដែនក្នុងទូទាំងប្រទេស។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ភារកិច្ចកសាងកងទ័ព ពង្រឹងប្រៀបការពារជាតិ ការពារមាតុភូមិ រួមទាំងភារកិច្ចការពារដែនអាកាសជាតិនឹង ទាមទារបទដ្ឋានកាន់តែខ្ពស់និងគ្រប់ជ្រុងជ្រោយជាងទៀត។ ហេតុដូច្នេះ លោកនាយក រដ្ឋមន្រ្តីបានស្នើឲ្យកងទ័ពទាំងមូល ក៏ដូចជាអង្គទ័ពការពារដែនអាកាស-ទ័ពជើង អាកាស និងកងពលធំលេខ ៣៦១ និយាយដោយឡែក ត្រូវខិតខំប្រឹងប្រែងអនុវត្តគ្រប់ ភារកិច្ចយ៉ាងល្អប្រពៃ ត្រៀមប្រយុទ្ធដើម្បីការពារព្រំដែន ដែនអាកាសនិង ដែនសមុទ្ររបស់មាតុភូមិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top