• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ ស្មារតីស្នេហាជាតិជួយវៀតណាមជំនះពុះពាររាល់ការលំបាក

នាព្រឹកថ្ងៃទី ១៥ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង-លើកសរសើរមជ្ឈឹម បានអញ្ជើញដឹកនាំកិច្ចប្រជុំនៃក្រុមប្រឹក្សា។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu)


អញ្ជើញថ្លែងមតិបិទបញ្ចប់កិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានមានប្រសាសន៍ថា ស្ថានភាពក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២០ ពិតជាពិសេសណាស់ ហើយត្រូវឲ្យមានការវាយតម្លៃដ៏ទូលំទូលាយ ដើម្បីអាចមើលឃើញពីការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំងមូល ក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ។ បើតាមលោកនាយករដ្ឋមន្រ្តី អ្វីៗដែលសំខាន់បំផុតនោះគឺស្មារតីស្នេហាជាតិ ស្មារតីជនជាតិ ក៏ដូចជាសេចក្តីជំនឿរបស់ប្រជាជនទៅលើបក្សនិងរដ្ឋ ក្នុងបរិបទអាកាសធាតុអាក្រក់ ហើយជំងឺរាតត្បាតកូវីដ ១៩ ឆ្លងរាលដាលជុំវិញសកលលោក ដែលធ្វើឲ្យពិភពលោកវិលវល់និងវៀតណាមក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា៖ “ក្នុងចលនាប្រឡងប្រណាំងនេះត្រូវផ្សព្វផ្សាយឲ្យប្រជាជនទាំងមូល កុំធ្វេសប្រហែសទុកឲ្យជំងឺវិល ត្រឡប់វិញឲ្យសោះ។ នេះគឺជាការទទួលខុសត្រូវដ៏ធំធេងរបស់ប្រព័ន្ធនយោបាយគ្រប់លំដាប់ថ្នាក់និងមូលដ្ឋាន។ ទីពីរគឺព្យាយាមមិនធ្វើឱ្យសេដ្ឋកិច្ចប្រេះស្រាំ បង្កើតការងារធ្វើនិងធានាកំណើនចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ តម្រូវការទាំងពីរនេះ ត្រូវដើរទន្ទឹមនឹងគ្នាផងដែរ” ។

ឈរលើស្មារតីនេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមតាមសំណើរបស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្នុងការបំផុសចលនាមួយចំនួន ដូចជា ប្រជាជនទាំងមូលសន្សំសំចៃ ចំណាយប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងជំនះរាល់ការលំបាកជា ដើម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ជាមួយខេត្ត-ក្រុងទាំង ៦៣

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាល និងតភ្ជាប់ប្រព័ន្ធអ៊ីនធឺណែតទៅកាន់ខេត្ត-ក្រុងទាំង ៦៣ ទូទាំងប្រទេស។

Top