• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh៖ ត្រឹមថ្ងៃទី ៣០ ខែកញ្ញា បន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមដោយមានការគ្រប់គ្រងជាបណ្ដើរៗ

នាព្រឹកថ្ងៃទី ២៥ ខេកញ្ញា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញជាមួយខេត្ត ក្រុងទាំង ៦៣ នៅទូទាំងប្រទេស។
 

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ប្រធានគណៈកម្មការជាតិ ដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ sggp.org.vn)


អង្គប្រជុំបានធ្វើការវាយតម្លៃលើស្ថានការណ៍វិឌ្ឍន៍នៃជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេល ២ សប្តាហ៍កន្លងទៅ លទ្ធផលនៃការអនុវត្តភារកិច្ច និងដំណោះស្រាយ បញ្ជាក់ពីមូលហេតុ មេរៀនបទពិសោធន៍អំពីការដឹកនាំអនុវត្តន៍ ហើយតាមនោះកំណត់គោលដៅ ភារកិច្ច ដំណោះស្រាយឲ្យសមស្របសម្រាប់រយៈពេលខាងមុខ។ លោក នាយករដ្ឋមន្រ្តី Pham Minh Chinh បានស្នើឲ្យប្រទេសទាំងមូលខិតខំប្រឹងប្រែង ចាប់ពីពេលនេះ ដល់ថ្ងៃទី ៣០ ខែកញ្ញា នឹងបន្ធូរបន្ថយវិធានការរក្សាគម្លាតសង្គមដែលមានការគ្រប់គ្រងជាជំហានៗ ដើម្បីស្ដារការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឡើងវិញ។

ប្រមុខរដ្ឋាភិបាលក៏បានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកញ្ញាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពគ្នាចំពោះសំណើររបស់រដ្ឋាភិបាលស្ដីពីការចេញផ្សាយគោលនយោបាយជួយឧបត្ថម្ភពលករ និងនិយោជក ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាត ពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ។

ទន្ទឹមនឹងនេះ លោកនាយរដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួងព័ត៌មាននិងផ្សព្វផ្សាយធ្វើការរាយការណ៍ស្ដីពីការបន្តសុក្រិតដំណោះស្រាយបច្ចេកទេសនិងបច្ចេកវិទ្យា បម្រើការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top