• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីចេញសេចក្តីណែនាំស្តីពីការបន្តអនុវត្តវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19 នៅក្នុងស្ថានភាពថ្មី

លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមទើបនឹងចេញសេចក្តីណែនាំ ស្តីពីការបន្តអនុវត្តវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ក្នុងស្ថានភាពថ្មី។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ចេញសេចក្តីណែនាំ បន្តអនុវត្តវិធានការណ៍បង្ការនិងប្រយុទ្ធប្រឆាំងនឹង Covid-19 នៅក្នុងស្ថានភាពថ្មី


សេចក្តីណែនាំនេះបានចែងថា៖ ជំងរាតត្បាត Covid-19  បានរីករាលដាលពាសពេញពិភពលោក។ នៅវៀតណាម បន្ទាប់ពីរយៈពេល ៣ សប្តាហ៍នៃការអនុវត្តវិធានការរក្សាគម្លាតសង្គម ស្របតាមសារាចរលេខ ១៦ មក ទូទាំងប្រទេសបានរកឃើញនិងបន្តគ្រប់គ្រងកុំឲ្យជំងឺរីករាលដាលក្នុងសហគមន៍  ជាពិសេស អ្នកឆ្លងភាគច្រើនត្រូវបានព្យាបាលជាសះស្បើយ ហើយគ្មានករណីស្លាប់នៅឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ ក៏ប៉ុន្តែជំងឺរាតត្បាតបន្តបម្រែបម្រួលយ៉ាងស្មុគស្មាញដែលជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសង្គមនិងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ដើម្បីអនុវត្តវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងការបន្តអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គមនិងស្ថិរភាពជីវភាពរស់នៅ, លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួងស្ថាប័ន គ្រប់ជាន់ថ្នាក់ បន្តស្វែងយល់និងអនុវត្តឱ្យបានហ្មត់ចត់ នូវទស្សនៈនិងគោលការណ៍ណែនាំ ដោយ“ប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ”។ ជាពិសេស ប្រមូលផ្តុំការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល អនុវត្តន៍ត្រឹមត្រូវរាល់វិធានការ ព្រមទាំងបន្តអនុវត្តន៍គោលដៅអភិវឌ្ឍន៍ផលិតកម្មក៏ដូចជា ដោះស្រាយបញ្ហាការងារធ្វើដោយមានលក្ខខ័ណ្ឌជាក់ស្តែង៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top