• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ben Tre

បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនៅខេត្ត Ben Tre នាព្រឹកថ្ងៃពុធទី ១៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់សាលាចិញ្ចឹមកុមារពិការនៅខេត្ត Ben Tre (ឃុំ Son Dong ទីក្រុង Ben Tre)។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅទស្សនាបណ្ណាល័យសាលាចិញ្ចឹមកុមារពិការនៅខេត្តBen Tre (រូបថត៖ TTXVN)

នៅទីនេះលោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដែល ក្នុងរយៈពេល ៣២ឆ្នាំ ចាប់តាំងពីការស្ថាបនានៅឆ្នាំ ១៩៩១ មក រហូតមកដល់បច្ចុប្បន្ន សាលាបានខិតខំប្រឹងប្រែងបំពេញភារកិច្ចថែទាំ និងចិញ្ចឹមបីបាច់សិស្សពិការ ដោយជួយពួកគេឲ្យមានទំនុកចិត្តលើជីវិត ជឿជាក់លើខ្លួន សម្របខ្លួនក្នុងសង្គម ខ្លួនទីពឹងខ្លួន។ នេះជាគំរូមនុស្សធម៌ បញ្ជាក់ពីចរិតលក្ខណៈល្អរបស់បក្ស និងរដ្ឋ ដោយស្មារតី “មិនទុកចោលនរណាមួយនៅពីក្រោយឡើយ”។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថា៖ “ត្រូវការបំពេញបន្ថែមប្រភពធនធានសម្រាប់ការថែទាំបីបាច់ និងចិញ្ចឹមកុមារពិការ។ ដំបូងឡើយ យើងត្រូវថែរក្សា និងជួយកុមារឱ្យមានជំនឿជាក់ ដើម្បីបំភ្លេចរាល់ការខ្វះខាតរបស់ខ្លួន; ទន្ទឹមនឹងនោះ ចិញ្ចឹមបង្រៀនឲ្យពួកគេចេះអក្សរ យល់ដឹងនិងមានមនសិការ។ ការចិញ្ចឹមប្អូនៗកុមារទាំងនេះ តម្រូវឱ្យមានការតស៊ូ អត់ធ្មត់ ការលះបង់ដោយក្ដីស្រឡាញ់របស់ខ្លួន ទើបអាចធ្វើបាន។ ខ្ញុំសង្ឃឹមថា លោកគ្រូ អ្នកគ្រូនឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់ខ្លួន”។

លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យស្ថាប័ននានា ពិនិត្យមើលឡើងវិញនូវគោលនយោបាយបច្ចុប្បន្ន ដើម្បីកែសម្រួល និងបំពេញបន្ថែមក្នុងស្មារតីនៃការគាំទ្រជាអតិបរមាដល់កុមារ និងបុគ្គលិកមជ្ឈមណ្ឌល ទាក់ទងនឹងការថែទាំ ការរស់នៅ និងការបង្រៀន។ ដោយសារប្អូនៗ ជាមុខសញ្ញាទទួលផលសន្តិសុខសង្គមពិសេស និងសុទ្ធតែមានស្ថានភាពគួរឱ្យអាណិតអាសូ ដូច្នេះចាំបាច់ត្រូវមានគោលនយោបាយ និងរបបជាក់ស្តែង ពិសេស និងសមស្រប។

នាព្រឹកថ្ងៃទី ១៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចុះទៅពិនិត្យទីតាំង ជំរុញគម្រោងស្ពាន Rach Mieu ២ និងពិនិត្យខ្សែផ្លូវឆ្នេរសមុទ្រ Ben Tre៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

អបអរសាទរទិវាគ្រូបង្រៀនវៀតណាមថ្ងៃទី២០ខែវិច្ឆិកា

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាល បានរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ ខែវិច្ឆិកា) និងមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិលើកទី ៨ របស់វិស័យអប់រំ (ឆ្នាំ ២០២៥ - ២០៣០)។

Top