• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជួបសន្ទនាជាមួយយុវជនលើបញ្ហាចំនួន ៣ ក្រុម

នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជនដោយប្រធានបទ៖ “កសាងធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ដើម្បីឆ្លើយតបទៅនឹងយុគសម័យ ៤.០”។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។ 

កិច្ចសន្ទនានេះត្រូវបានតភ្ជាប់តាមប្រព័ន្ធអ៊ីនធឺណែតពីទីស្នាក់ការរដ្ឋាភិបាល រដ្ឋធានីហាណូយ ទៅកាន់ទីភ្នាក់ងារនៃគណៈកម្មាធិការប្រជាជននៅតាមខេត្តចំនួន ៦៣ និងទីក្រុងចំណុះមជ្ឈិម រួមទាំងភ្នាក់ងារមជ្ឈិមសម្ព័ន្ធយុវជន កុម្មុយនិស្តហូជីមិញ។

ក្នុងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Pham Thi Thanh Tra បានអះអាងថា យុវជនគឺជាផ្នែកសំខាន់និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ កម្មវិធីសន្ទនារបស់នាយករដ្ឋមន្ត្រីជាមួយយុវជន គឺជាវេទិកាដ៏មានសារៈសំខាន់ និងមានអត្ថន័យសម្រាប់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដើម្បីស្តាប់ និងចែករំលែកនូវមតិយោបល់និងសេចក្តីប្រាថ្នាដ៏សមស្របរបស់យុវជនលើមាគ៌ាឆ្ពោះទៅរកភាពជឿជាក់លើខ្លួនឯង ចាប់ផ្តើមអាជីវកម្ម ប្រាថ្នាចង់ធ្វើជាម្ចាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីកសាងប្រទេសជាតិ។ ទន្ទឹមនឹងនោះ បង្ហាញពីក្តីស្រឡាញ់ ទំនួលខុសត្រូវ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋ និងនាយករដ្ឋមន្ត្រីផ្ទាល់ចំពោះការអភិវឌ្ឍ យុវជន សំដៅលើកកម្ពស់នូវស្មារតីលះបង់ កម្លាំងចិត្ត និងការស្ម័គ្រចិត្តរបស់យុវជនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម។

សំណួរ អនុសាសន៍ និងសំណើរបស់យុវជនក្នុងកិច្ចសន្ទនានេះ បានផ្តោតទៅលើបញ្ហាចំនួន ៣ ក្រុម រួមមានៈ ការអប់រំ-បណ្តុះបណ្តាល ក្នុងគោលបំណងកសាង និងអភិវឌ្ឍធនធានមនុស្សវ័យក្មេងប្រកបដោយគុណភាពខ្ពស់ ស្របតាមតម្រូវការនៃយុគសម័យ ៤.០; ការហ្វឹកហ្វឺនកាយសមប្បទារ ធ្វើអោយប្រសើរឡើងនូវជីវភាពខាងវប្បធម៌ និងស្មារតីរបស់យុវជន; បង្កើតបរិយាកាសសម្រាប់យុវជនក្នុងការចាប់ផ្តើមអាជីវកម្ម   និងមានភាពច្នៃប្រឌិត៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top