• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមសន្និសីទបូកសរុបការងារឆ្នាំ ២០២២ របស់ក្រសួងផែនការនិងវិនិយោគ

នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ អញ្ជើញថ្លែងមតិក្នុងសន្និសីទបូកសរុបការងារឆ្នាំ ២០២២ និងដាក់ពង្រាយភារកិច្ចឆ្នាំ ២០២៣ នៃវិស័យផែនការ និងវិនិយោគ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើទៅក្រសួងផែនការ និងវិនិយោគ ឲ្យបន្តខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការរៀបចំផែនការ និងការសម្របសម្រួលម៉ាក្រូសេដ្ឋកិច្ច ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគ្រប់គ្រងអតិផរណា។
  នាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងសន្និសីទ។( រូបថត៖ nhandan.vn)

ក្រសួងត្រូវការតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ បង្កើនការព្យាករណ៍ និងការព្រមាន បង្កើតសេណារីយ៉ូយ៉ាងសកម្ម ដើម្បីផ្តល់ប្រឹក្សាដល់    រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីអំពីដំណោះស្រាយក្នុងការដឹកនាំ ប្រតិបត្តិការ និងអនុវត្តរាល់សេចក្តីសម្រេចរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងផែនការ និងវិនិយោគបន្តរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម   ដែលមានលក្ខណៈទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព។ ដោះស្រាយបញ្ហាដែលកើតឡើង;  លើកកម្ពស់ការច្នៃប្រឌិត និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយច្បាមជាប់និន្នាការសំខាន់ៗដូចជា៖ ការអភិវឌ្ឍសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង ប្រមូលធនធានសង្គមសម្រាប់ការវិនិយោគអភិវឌ្ឍន៍; ជំរុញការផ្លាស់ប្តូរឌីជីថល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

កសាងបណ្ឌិតសភាការពារជាតិ ដោយមានចក្ខុវិស័យយុទ្ធសាស្ត្រជឿនលឿននិងទំនើប

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញ ទៅទស្សនានិងចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥ - ២០២៦ នៅបណ្ឌិតសភាការពារជាតិនៅទីក្រុងហាណូយ។

Top