• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានបំណងជំរុញគម្រោងសហប្រតិបត្តិការរវាងវៀតណាមនិងអង់គ្លេស

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបសាស្ត្រាចារ្យ Mohammed Abdel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Liverpool និងតំណាងវិទ្យាស្ថានស្រាវជ្រាវ Hume នៃប្រទេសស្វីស ( រូបថត៖ baochinhphu.vn)


នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ នៅទីក្រុង Edinburg, ស្កុតឡេន នៃចក្រភពអង់គ្លេសនិងអៀរឡង់ខាងជើង ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំ COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់ គ្លេស លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយថ្នាក់ដឹកនាំអង្គភាពអាជីវកម្មនិងសាកលវិទ្យាល័យមួយចំនួនរបស់អង់គ្លេស។

ក្នុងជំនួបជាមួយសាស្រ្តាចារ្យ Mohammed Abdel សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Liverpool និងជាតំណាងវិទ្យាស្ថានស្រាវជ្រាវ Hume របស់ស្វីស លោកនាយករដ្ឋមន្ត្រីបានស្នើថា សាកលវិទ្យាល័យ Liverpool និងវិទ្យាស្ថានស្រាវជ្រាវ Hume អាចតភ្ជាប់ជាមួយសាកលវិទ្យាល័យនិងស្ថាប័នស្រាវជ្រាវផ្សេងទៀតក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាម។ លោកសាស្ត្រា ចារ្យ Mohammed Abdel បានយល់ស្របនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី Pham Minh Chinh ដោយបង្ហាញបំណងចង់ជំរុញគម្រោងកិច្ចសហប្រតិបត្តិការជាក់លាក់ជាមួយវៀតណាម ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង។

ក្នុងជំនួបជាមួយប្រធានសកលនៃសម្ព័ន្ធក្រុមហ៊ុន Pacific Land លោក Patrick McKillen លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគម្រោងរបស់សម្ព័ន្ធក្រុមនេះនៅវៀតណាម ជាពិសេសគម្រោងមណ្ឌលបច្ចេកវិទ្យាជីវៈសាស្ត្រនៅទីក្រុងហាណូយ ដែលរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំងឺដែលកំពុងលេចឡើង… ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Pacific Land សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយនិងក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីជំរុញការអនុវត្តគម្រោងមណ្ឌលបច្ចេកវិទ្យាជីវសាស្ត្រទីក្រុងហាណូយ ដោយធានាប្រសិទ្ធភាពនិងអនុលោមតាមបទបញ្ញត្តិបច្ចុប្បន្ន។

ក្នុងជំនួបជួបសន្ទនាជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Jardines លោក Adam Keswick ប្រធានសម្ព័ន្ធក្រុម Jardines ប្រចាំនៅវៀតណាម លោក Alain Cany លោកនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះសកម្មភាពសហប្រតិបត្តិការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនជាមួយសហគ្រាសធំៗ របស់វៀត ណាមដូចជា Truong Hai Thaco និងក្រុមហ៊ុន Vinamilk ជាដើម។ លោកនាយករដ្ឋមន្ត្រីបានអះអាងនូវការគាំទ្រចំពោះការពង្រីកអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុននៅវៀតណាមនិងស្នើឱ្យក្រុមបន្តអមដំណើរនិងចែករំលែកបទពិសោធន៍ជាមួយធុរកិច្ចវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top