ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅ នូវែលហ្សេឡង់; ភាគីទាំងពីរចេញសេចក្តីថ្លែងការណ៍រួម
ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅនូវែលហ្សេឡង់ចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់លោក Christopher Luxon នាថ្ងៃទី ១១ ខែមីនា វៀតណាម និងនូវែលហ្សេឡង់បានចេញសេចក្តីថ្លែងការណ៍សារព័ត៌មានរួម។
ក្នុងសេចក្តីថ្លែងការណ៍ នាយករដ្ឋមន្ត្រីទាំងពីរបានអះអាងសារជាថ្មីអំពីទំនាក់ ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅ និងរឹងមាំរវាងវៀតណាម និង នូវែលហ្សេឡង់ ដែលត្រូវបានពង្រឹងដោយការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន យ៉ាងខ្លាំងក្លា និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធលើវិស័យនយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ការអប់រំ ការងារ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ នាយករដ្ឋ មន្ត្រីទាំងពីរបានពិភាក្សាអំពីកាលានុវត្តភាពដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីយ៉ាងឆាប់រហ័យ ឆ្ពោះទៅគោលដៅ ៣ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ ២០២៦ តាមរយៈការ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាការលុបបំបាត់ របាំងមិនមែនរដ្ឋការ ជំរុញខ្លាំងនូវសកម្មភាពពន្លឿនពាណិជ្ជកម្ម អនុវត្តន៍យ៉ាងពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ ព្រមទាំងស្រាវជ្រាវពីវិធាន ការដើម្បីជួយសម្រួលដល់ការវិនិយោគទ្វេភាគីផងដែរ។






