• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមពិធីបើកការសាងសង់គម្រោង ផ្លូវល្បឿនលឿន Dong Dang (ខេត្ត Lang Son) - Tra Linh (ខេត្ត Cao Bang)

គម្រោងផ្លូវល្បឿនលឿន Dong Dang - Tra Linh មានប្រវែងជាង ៩០ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបប្រហែលជាង ៥៩០ លានដុល្លារអាមេរិក រយៈពេល អនុវត្តន៍គឺ ៣៦ ខែ ហើយត្រូវបានបែងចែកជា ២ ដំណាក់កាល។
ទិដ្ឋភាពនៃពិធីនេះ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី១ ខែមករា នៅខេត្ត Cao Bang នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោងផ្លូវល្បឿន លឿន Dong Dang (ខេត្ត Lang Son) - Tra Linh (ខេត្ត Cao Bang) (ដំណាក់កាល ទី១)។ គម្រោងផ្លូវល្បឿនលឿន Dong Dang - Tra Linh មានប្រវែងជាង ៩០ គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគសរុបប្រហែលជាង ៥៩០ លានដុល្លារអាមេរិក រយៈពេល អនុវត្តន៍គឺ ៣៦ ខែ ហើយត្រូវបានបែងចែកជា ២ ដំណាក់កាល។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យគណៈកម្មាធិការប្រជាជនខេត្ត Cao Bang និង គណៈកម្មាធិការប្រជាជនខេត្ត Lang Son បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងដំណើរ ការអនុវត្តន៍គម្រោងផ្លូវល្បឿនលឿន ធានាបាននូវកាលវិភាគ និងគុណភាពដែល បានដាក់ចេញ។
មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទៅទស្សនា និងត្រួត ពិនិត្យប្រតិបត្តិការនៃរោងចក្រដែកថែប Cao Bang នៅឃុំ Chu Trinh ទីក្រុង Cao Bang៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top