• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចសន្ទនាគោលនយោបាយជាមួយ សេដ្ឋវិទូជួរមុខមកពីសាកលវិទ្យាល័យ Harvard, Columbia និង Yale

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ មានគោលបំណងធ្វើជាក់ស្ដែង ភាវូបនីយកម្មនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប ដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក និងផែនការសកម្មភាពសម្រាប់ការ អនុវត្ត; រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការ អប់រំ ការបណ្តុះបណ្តាល និងការប្រឹក្សាគោលនយោបាយ។
ទិដ្ឋភាពនៃកិច្ចសន្ទនាគោលនយោបាយ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីវៀត ណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមកិច្ចសន្ទនាគោលនយោបាយ ក្រោមប្រធានបទ៖ "ជំរុញកំណើន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងបរិ យាកាសសេដ្ឋកិច្ចសកលដែលប្រែប្រួល" ជាមួយសាស្រ្តាចារ្យ សេដ្ឋវិទូ និងអ្នកស្រាវ ជ្រាវជួរមុខមកពីសាកលវិទ្យាល័យ Harvard, Columbia, Yale នៃសហរដ្ឋអាមេរិក។ អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ ថា ដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកលើកនេះ មានគោលបំណងធ្វើជាក់ស្ដែង ភាវូបនីយកម្មនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកប ដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក និងផែនការសកម្មភាពសម្រាប់ការ អនុវត្ត; រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការ អប់រំ ការបណ្តុះបណ្តាល និងការប្រឹក្សាគោលនយោបាយ។

តាមទស្សនៈរបស់ខ្ញុំ ធនធានកើតចេញពីការត្រិះរិះ និងការយល់ដឹង។ នៅពេល ដែលការត្រិះរិះផ្លាស់ប្តូរ ការយល់ដឹងផ្លាស់ប្ដូរ ទើបធនធានត្រូវបានបង្កើតឡើង។ ទីពីរ កម្លាំងចលករកើតចេញពីនវានុវត្តន៍។ នៅពេលមាននវានុវត្តន៍ កម្លាំងចលករថ្មីនឹងត្រូវ បានបង្កើតឡើង។ ទីបី កម្លាំងត្រូវតែមកពីប្រជាជន និងអាជីវកម្ម។ ជាមួយនឹងវិធីត្រិះរិះ និងវិធីអភិក្រមបែបនេះ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការសន្ទនា ការ រៀនសូត្រ និងការលើកកំពស់ការយល់ដឹង សហប្រតិបត្តិការដើម្បីជំរុញនវានុវត្តន៍ យ៉ាងខ្លាំងក្លា។ នាពេលខាងមុខ យើងខ្ញុំកំពុងផ្តល់អាទិភាពដល់កំណើន ហើយបន្ត កែលម្អបរិយាកាសវិនិយោគអាជីវកម្ម ជំរុញការអភិវឌ្ឍឧស្សាហកម្មនានា ជាពិសេស ឧស្សាហកម្មកែច្នៃ និងផលិតកម្ម ផ្តោតលើការអភិវឌ្ឍឧស្សាហកម្ម ផលិតបន្ទះឈីប ពាក់កណ្ដាលចម្លង

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top