• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ យុវជនក្នុងកងទ័ពទាំងមូលបន្តពង្រីក ទេពកោសល្យ ភាពខ្លៀវក្លា រួមចំណែកកសាងនិងការពារមាតុភូមិ

នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ក្រសួងការពារប្រទេសវៀតណាម បានរៀបចំពិធីប្រគល់ពានរង្វាន់យុវជនច្នៃប្រឌិតលើកទី ២៣។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិនៅពិធីប្រគល់ពានរង្វាន់។ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅទី នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យគណៈកម្មាធិការយោធា មជ្ឈិម ក្រសួងការពារប្រទេស បន្តជ្រួតជ្រាបនិងដាក់ឲ្យអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោល ជំហរ គោលមាគ៌ារបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីការងារវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងការងារយុវជន។ កំណត់ការអភិវឌ្ឍវិទ្យាសាស្ត្រយោធាជា កម្លាំងចលករ និងតម្រូវការដែលជៀសមិនរួច ដើម្បីកសាងកងទ័ពឲ្យកាន់តែទំនើប; ក្នុងនោះ យុវជនកងទ័ព គឺជាកម្លាំងដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រយោធា។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖

ថ្នាក់ដឹកនាំបក្ស រដ្ឋ ជានិច្ចកាលមានបំណងហើយជឿជាក់យ៉ាងមុតមាំថា ជំនាន់ វ័យក្មេងសព្វថ្ងៃ ជាមួយនឹងភាពខ្លៀវក្លា ភាពស្វាហាប់ មហិច្ឆតា និងសេចក្ដីប្រាថ្នានឹង មានការរួមវិភាគទានកាន់តែសំខាន់ទៅក្នុងការកសាងប្រទេសវៀតណាមប្រកបដោយភាពខ្លាំងមាំមួននិងវិបុលភាព។ យុវជនក្នុងកងទ័ពទាំងមូលបន្តពង្រីកថែមទៀតនូវ ទេពកោសល្យ ភាពខ្លៀវក្លារបស់យុវវ័យ សម្រេចបានសមិទ្ធិផលកាន់តែខ្ពស់ រួម ចំណែកកាន់តែច្រើនក្នុងបុព្វហេតុកសាង និងការពារមាតុភូមិសង្គមនិយមវៀតណាម; ដើម្បីឲ្យកងទ័ព និងយុវជនកងទ័ព សក្តិសមជានិច្ចនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋ និងប្រជាជនរបស់យើង; សក្តិសមជានិច្ចនឹងកិត្តិនាមជា កងទ័ពលោកអ៊ុំហូវីរភាព

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top