• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ត្រូវតែបង្កើតការលោតផ្លោះលើកំណែទម្រង់រដ្ឋបាល

នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រធានគណៈកម្មាធិការដឹកនាំកំណែទម្រង់រដ្ឋបាលរបស់រដ្ឋាភិបាលបានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិ ការដឹកនាំ។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ Duong Giang/TTXVN)  

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើគោលនយោបាយរបស់បក្សនិងរដ្ឋវៀតណាម ដែលចាត់ទុកការកែទម្រង់បែបបទរដ្ឋបាលជាភារកិច្ចសំខាន់មួយ និងជាការលោតផ្លោះយុទ្ធសាស្ត្រ។ ឆ្នាំ ២០២២ មានប្រធានបទ សាមគ្គីភាព - វិន័យ - សកម្ម - ការសម្របខ្លួន - សុវត្ថិភាព - ប្រសិទ្ធភាព - ការស្តារ - ការអភិវឌ្ឍហើយក៏ជាឆ្នាំដ៏សំខាន់ផងដែរ ដោយបង្កើតមូលដ្ឋានគ្រឹះដើម្បីសម្រេចបាន នូវគោលដៅនៃផែនការរយៈពេលប្រាំឆ្នាំ ២០២១-២០២៥ របស់ប្រទេសជាតិ។  ដូច្នេះ កំណែទម្រង់រដ្ឋបាលត្រូវតែបានពន្លឿនបន្ថែមទៀតនៅឆ្នាំ ២០២២នេះ៖

គោលដៅរបស់យើងគឺបង្កើតការលោតផ្លោះក្នុងកំណែទម្រង់រដ្ឋបាល ជាពិសេសនីតិវិធីរដ្ឋ បាលសម្រាប់ប្រជាពលរដ្ឋនិងអង្គភាពអាជីវកម្ម ដើម្បីជំរុញនិងកៀងគរប្រភពធនធានទាំងអស់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទី២ លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋាន។ ទស្សនៈ គឺការវិនិយោគសម្រាប់ការកែទម្រង់រដ្ឋបាលគឺការវិនិយោគក្នុងការអភិវឌ្ឍ ដោយយកប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ អង្គភាពអាជីវកម្មនិងការលើកកម្ពស់ប្រសិទ្ធភាពនៃការដឹកនាំ ធ្វើជារង្វស់សម្រាប់កំណែទម្រង់រដ្ឋបាលរបស់ក្រសួង ស្ថាប័ននិងមូលដ្ឋាន។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនៃកម្មវិធីមេស្តីពីកំណែទម្រង់រដ្ឋបាលរដ្ឋសម្រាប់ដំណាក់កាល ២០២១-២០២៣ និងផ្តោតលើការអនុវត្តប្រកប ដោយប្រសិទ្ធភាពនូវកម្មវិធីស្តីពីការកាត់បន្ថយនិងសម្រួលបទប្បញ្ញត្តិ ទាក់ទងនឹងសកម្មភាពធុរកិច្ចក្នុងដំណាក់កាល ២០២០-២០២៥ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top