ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ក្នុងឆ្នាំ ២០២៤ ពន្លឿនការអនុវត្តបណ្ដា សំណង់ និងគម្រោងគមនាគមន៍
បច្ចុប្បន្ននេះ ប្រទេសទាំងមូលមានគម្រោងធំៗចំនួន ៣៤ និងគម្រោងសមាស ភាគសំខាន់ៗចំនួន ៨៦ ក្នុងវិស័យគមនាគមន៍និងដឹកជញ្ជូន នៅតាមខេត្តក្រុងចំនួន ៤៦។ ក្នុងនោះមានគម្រោងផ្លូវរថភ្លើងចំនួន៥ គម្រោងអាកាសយានដ្ឋានចំនួន២ ចំណែកឯចំនួននៅសេសសល់ជាគម្រោងផ្លូវគោក។
ថ្លែងមតិក្នុងសម័យប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹក ឡើងវិញថា ក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី គឺរបកគំហើញយុទ្ធសាស្ត្រ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ មានអត្ថន័យដ៏ សំខាន់ រួមចំណែកជំរុញកំណើន; បង្កើតការងារ និងរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន; បង្កើតលំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋានដែលមានគម្រោងឆ្លងកាត់ ហេតុដូច្នេះ ត្រូវតែផ្តោតលើការអនុវត្តឱ្យមានប្រសិទ្ធភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤ ត្រូវបានកំណត់ថា ជាឆ្នាំដើម្បីពន្លឿនការអនុវត្តគម្រោងគមនាគមន៍សំខាន់ៗ។ ប្រសិន បើទុនវិនិយោគចំនួន ៤២២ ទ្រីលានដុង (ជាង ១៧,២ ពាន់លានដុល្លារអាមេរិក) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ត្រូវបានបញ្ចេញក្នុងឆ្នាំ ២០២៤ នោះ វានឹងរួមចំណែកដល់ការជំរុញកំណើន បង្កើតការងារ របរចិញ្ចឹមជីវិតសម្រាប់ប្រជាជន និងបង្កើតលំហអភិវឌ្ឍន៍ថ្មីសម្រាប់បណ្ដាមូលដ្ឋាន តំបន់ និងប្រទេសទាំងមូល លោក នាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង ស្ថាប័ននិងមូលដ្ឋានយ៉ាងដូច្នេះថា៖
“ត្រូវតែអនុវត្តន៍យ៉ាងសកម្មនូវភារកិច្ចដែលបានប្រគល់ជូន ហើយសម្រេចតាម ស្មារតីត្រឹមត្រូវ ពោលគឺទាន់តាមកាលវិភាគ លើកកំពស់គុណភាព ធានាបច្ចេកទេស សោភ័ណភាព សុវត្ថិភាព អនាម័យបរិស្ថាន សម្រាប់ប្រទេសយើង។ ប្រសិនបើជួបការ លំបាកនៅទីណា ត្រូវដោះស្រាយនៅទីនោះ ជួបការជំពាក់ជំពិននៅកម្រិតណា កម្រិតនោះត្រូវដោះស្រាយ។ វិនិយោគិន និងអង្គភាពពាក់ព័ន្ធត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយការងារទៅតាមសមត្ថកិច្ចរបស់ខ្លួន។ ត្រូវយកចិត្តទុកដាក់ពិសេសដល់ការងារ ជីវភាពរស់នៅ ហេដ្ឋារចនាសម្ព័ន្ធសុខា ភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធសង្គម សម្រាប់កន្លែងដែលប្រជាពលរដ្ឋបានលះបង់ ដីធ្លីរបស់គេសម្រាប់គម្រោង”៕





