• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ កសាងខេត្ត Thua Thien Hue ឲ្យក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌និងទេសចរណ៍ដ៏ធំនិងវិសេសវិសាល

ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ខេត្ត Thua Thien Hue មានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេសទាំងខាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខនៃតំបន់ភាគកណ្ដាលនិងប្រទេសទាំងមូល; គឺជាខ្លោងទ្វារនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue។

ក្នុងកម្មវិធីការងារនៅខេត្ត Thua Thien Hue ដើម្បីចូលរួមទិវាសហគ្រិនភាពជាតិរបស់និស្សិត សិស្សានុសិស្សលើកទី ៥ នារសៀលថ្ងៃទី ២៥ មីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thua Thien Hue អំពីស្ថានភាពអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយដាក់ចេញទិសដៅសម្រាប់ខេត្តដើម្បីអភិវឌ្ឍន៍យ៉ាងលឿននិងប្រកបដោយចីរភាព។

ថ្លែងមតិក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានលើកច្បាស់ថា ខេត្ត Thua Thien Hue មានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេសទាំងខាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខនៃតំបន់ភាគកណ្ដាលនិងប្រទេសទាំងមូល; គឺជាខ្លោងទ្វារនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ ដូច្នេះហើយ ខេត្តត្រូវតែពង្រីក ប្រែក្លាយសក្តានុពល និងប្រៀបខ្លាំងប្រកួតប្រជែងរបស់ខ្លួន ទៅជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងលឿន និងប្រកបដោយចីរភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Thua Thien Hue នាពេលខាងមុខត្រូវធ្វើឲ្យបានល្អនូវការងារផែនការមេ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញខ្លាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើការផ្លាស់ប្តូរឌីជីថល; បង្ហើយនិងអនុវត្តន៍ក្នុងពេលឆាប់ៗនូវគម្រោងកសាង Thua Thien Hue ទៅជាទីក្រុងក្រោមឱវាទមជ្ឈិម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើការកសាងខេត្ត Thua Thien Hue ទៅជាមជ្ឈមណ្ឌលវប្បធម៌ និងទេសចរណ៍ដ៏ធំនិងវិសេសវិសាល អភិវឌ្ឍន៍ទេសចរណ៍ឆ្លាតវៃដោយផ្សាភ្ជាប់ជាមួយ ផ្លូវបេតិកភណ្ឌភាគកណ្តាលនិង ច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច។ ទន្ទឹមនឹងនោះ លើកទឹកចិត្តសហគ្រាសធំៗដោយមានម៉ាកល្បីល្បាញនានា ឲ្យវិនិយោគ អភិវឌ្ឍន៍មណ្ឌលផ្សារទំនើប កន្លែងកម្សាន្ត; ផលិតផលទេសចរណ៍សម្រាកលំហែកាយ ទេសចរណ៍ពិនិត្យព្យាបាលជំងឺ ទេសចរណ៍កសិកម្មជាដើម។ ខេត្ត Thua Thien Hue ត្រូវប្រែក្លាយបេតិកភណ្ឌទៅជាទ្រព្យសម្បត្តិ ប្រែក្លាយសក្តានុពលទៅជាធនធានសម្រាប់ការអភិវឌ្ឍយ៉ាងលឿននិងប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top