• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង ជួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា។ រូបថត៖ VNA

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបាន​បង្កើតកម្លាំងចលករដល់ទំនាក់ទំនងវៀតណាម-ប៉ាណាម៉ា ឱ្យឈាន​ចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ លោកបានស្នើឱ្យភាគីទាំងពីរ អនុវត្តន៍ជាក់​ស្តែងនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ ជំរុញកិច្ចសហប្រតិបត្តិកា​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដឹកជញ្ជូន ភស្តុភារកម្ម និងបង្កើតលក្ខ័ណ្ឌ អំណោយផល​សម្រាប់ទំនិញនៃប្រទេសទាំងពីរ​អាច​ឈាន​ចូល​ទីផ្សាររបស់គ្នាទៅវិញទៅមក។

រីឯខ្លួន​វិញ លោកប្រធានាធិបតី José Raúl Mulino Quintero បានបញ្ជាក់ថា ប៉ាណាម៉ាចាត់ទុកវៀតណាមជាដៃគូសំខាន់នៅអាស៊ីអាគ្នេយ៍ ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រីកអត្ថប្រយោជន៍ពីព្រែកជីកប៉ាណាម៉ា កំពង់ផែ និងប្រព័ន្ធភស្តុភារកម្មរបស់ខ្លួន ដើម្បីគាំទ្រដល់វៀតណាម​ឈាន​ចូលទីផ្សារអាមេរិកឡាទីន និងទ្វីប​អាមេរិក។ ភាគីទាំងពីរបានឯកភាពគ្នាបន្តកែលម្អក្របខ័ណ្ឌច្បាប់ លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យ​វប្បធម៌ ទេសចរណ៍ ការអប់រំ និងពង្រឹងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

លោកប្រធានរដ្ឋសភាវៀតណាម ជិន ថាញ់មិន ជួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា។ រូបថត៖ VNA

នាថ្ងៃដដែល ក្នុងជំនួបសវនាការជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បានអះអាងថា វៀតណាមឱ្យតម្លៃចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយប៉ាណាម៉ា ដោយចាត់ទុកប្រទេសនេះជាដៃគូសំខាន់នៅអាមេរិកឡាទីន។

រីឯខ្លួន​វិញ ប្រធានាធិបតីប៉ាណាម៉ាបានសម្តែងក្តីសង្ឃឹមថា រដ្ឋសភាវៀតណាមនឹងគាំទ្រទិសដៅសំខាន់ៗសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាការអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ដោយនាំមកនូវលទ្ធផលជាក់ស្តែងសម្រាប់ការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕​

តាម​ vovworld.vn/km-KH/

សេចក្តីប្រកាសព័ត៌មានស្តីពីថ្ងៃធ្វើការទីបីនៃសន្និបាតលើកទីបួននៃគណៈកម្មាធិការមជ្ឈិមបក្ស​នីតិកាលទី ១៤

សេចក្តីប្រកាសព័ត៌មានស្តីពីថ្ងៃធ្វើការទីបីនៃសន្និបាតលើកទីបួននៃគណៈកម្មាធិការមជ្ឈិមបក្ស​នីតិកាលទី ១៤

នាថ្ងៃទី ៧ ខែតុលា សន្និបាតលើកទីបួននៃគណៈកម្មាធិការ​មជ្ឈិមបក្សនីតិកាលទី ១៤ បានបន្តថ្ងៃធ្វើការទីបី។ លោក ជិន កឹមទូ សមាជិកអចិន្ត្រៃយ៍នៃគណលេខា បានធ្វើជាអធិបតីនៃសន្និបាត។

Top