• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងប៉ាណាម៉ា ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ជូន និង​ភស្តុភារកម្មកំពង់ផែ

នា​រសៀលថ្ងៃទី៦ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ថ្ងៃទី៥-៨ ខែតុលា) របស់ប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក José Raúl Mulino តប​តាមការអញ្ជើញរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម មេដឹកនាំទាំងពីរ​រូប​បានជួបពិភាក្សាគ្នា។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ា លោក José Raúl Mulino ។ រូបថត៖ VNA

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម បានសង្កត់ធ្ងន់ថា ដោយមានសេដ្ឋកិច្ចដ៏ស្វាហាប់ ព្រែកជីក​ប៉ាណាម៉ា និងតួនាទីជាមជ្ឈមណ្ឌល​តភ្ជាប់​នាវាចរណ៍ អាកាសចរណ៍ ភស្តុភារកម្ម និងហិរញ្ញវត្ថុនៅក្នុង​តំបន់ ប្រទេសប៉ាណាម៉ាអាចរួមជាមួយវៀតណាមដើរតួនាទីជាច្រកទ្វារពាណិជ្ជកម្ម និងភស្តុភារកម្មរវាងអាស៊ីអាគ្នេយ៍ និងអាមេរិកឡាទីន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងទំនុកចិត្តថា ប្រទេសទាំងពីរនឹងបន្តទាញយកសក្តានុពល​សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម នាវាចរណ៍ អាកាសចរណ៍ ភស្តុភារកម្ម និងការផ្លាស់ប្តូរឌីជីថល ដោយជំរុញទំនាក់ទំនងទ្វេភាគីឱ្យអភិវឌ្ឍកាន់តែ​ជាក់​ស្តែង មានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

រីឯខ្លួន​វិញ ប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino បានថ្លែងអំណរគុណដល់វៀតណាម ជាប្រទេសដំបូងគេដែលបាន​ចុះហត្ថលេខាលើពិធីសារស្តីពី អព្យាក្រឹតភាព​ជា​អចិន្ត្រៃយ៍នៃព្រែកជីកប៉ាណាម៉ា (ឆ្នាំ១៩៧៩) ដោយបញ្ជាក់ថា ប៉ាណាម៉ាចាត់ទុកវៀតណាមជាដៃគូអាទិភាពកំពូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាច្រកទ្វារត​ភ្ជាប់វៀតណាមជាមួយសេដ្ឋកិច្ចនៃតំបន់អាមេរិកឡាទីន។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ។ រូបថត៖ VNA

បន្ទាប់នោះ នា​យប់ថ្ងៃទី៦ ខែតុលា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ​ ឡឹម និងភរិយា បានអញ្ជើញ​ជាអធិបតីនៃពិធីលាងសាយភោជន៍ចំ​ពោះ​ប្រធានាធិបតីសាធារណរដ្ឋប៉ាណាម៉ាលោក José Raúl Mulino និងភរិយា។ អញ្ជើញ​ថ្លែងនៅក្នុងពិធីនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា៖ «​ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរត្រូវបានបង្កើតឡើងដោយផ្អែកលើមនោសញ្ចេតនាដ៏​ស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមក ហើយតែងតែមានភាពរស់រវើកយូរអង្វែង។ ក្រឡេកមើលរយៈពេលកន្លះសតវត្សរ៍កន្លងមកនេះ យើងអាចមានមោទនភាពចំពោះអ្វីដែលវៀតណាម និងប៉ាណាម៉ាបានពូនជ្រុំរួមគ្នា។ ដោយសម្លឹងឆ្ពោះទៅ​អនាគត ខ្ញុំជឿជាក់ថា យើងអាចធ្វើបានច្រើនជាងនេះ។ សូមឲ្យប៉ាណាម៉ាបន្តជាស្ពានដែលនាំវៀតណាមឱ្យខិតជិត​តំបន់​អាមេរិកឡាទីន និងតំបន់ការ៉ាប៊ីន។ សូមឲ្យវៀតណាមក្លាយជាស្ពានដែលនាំប៉ាណាម៉ាឱ្យខិតជិតតំបន់អាស៊ីអាគ្នេយ៍។ ហើយសូមឲ្យការយោគយល់គ្នា​ទៅវិញទៅមក និងចំណង​មិត្តភាពរវាងប្រទេសទាំងពីរបន្តជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសទាំងពីរ ដើម្បីបើកចេញ​ឱកាសថ្មីៗសម្រាប់ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ»​។

ក្នុងសុន្ទរកថាឆ្លើយតប ប្រធានាធិបតីនៃ​សាធារណរដ្ឋប៉ាណាម៉ា លោក José Raúl Mulino មានជំនឿជាក់​ថា ប្រទេសទាំងពីរអាចស្វែងរក និងទាញយកសក្តានុពលនៃ​កិច្ចសហប្រតិបត្តិការបន្ថែមទៀត ព្រមទាំងបញ្ជាក់ថា ច្រក​ទ្វាររបស់ប៉ាណាម៉ាតែងតែបើកចំហសម្រាប់វៀតណាម និងប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ​លើ​គ្រប់វិស័យ៕​

តាម​ vovworld.vn/km-KH/

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top