• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញទៅដល់ទីក្រុងកាហ្សាន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី

នារសៀលថ្ងៃទី១៦ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានទៅដល់អាកាសយានដ្ឋានអន្តរជាតិកាហ្សាន ក្នុងទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី ដោយចាប់ផ្តើមការចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងសកម្មភាពទ្វេភាគីនានា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញទៅដល់ទីក្រុងកាហ្សាន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី។ រូបថត៖ VGP/Nhat Bac

តាមផែនការ ក្នុងអំឡុងពេលដំណើរ​ទស្សនកិច្ចនេះ លោកនាយករដ្ឋមន្ត្រីនឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួប ៣៥ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី; មានជំនួប​សវនាការ និងធ្វើការជាមួយ​ថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋតាតាស្ថាន; ជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មសេដ្ឋកិច្ចធំៗរបស់រុស្ស៊ី និងចូលរួមសកម្មភាពតភ្ជាប់ការវិនិយោគ និងអាជីវកម្មរវាងប្រទេសទាំងពីរ; ជួបជាមួយ​កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជន​វៀតណាមនៅរុស្ស៊ី។​

នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង​ ទៅកាន់សហព័ន្ធរុស្ស៊ី ក្នុងមុខ​តំណែងថ្មី ដែលបង្ហាញពីការយក​ចិត្ត​ទុក​ដាក់របស់វៀតណាមចំពោះភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី។ កិច្ចប្រជុំកំពូលនេះ មានសារៈសំខាន់ខ្លាំងណាស់ក្នុង​ការ​ជំរុញភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ពង្រឹងការប្តេជ្ញាចិត្តនយោបាយ បន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការនិងការតម្រងទិសជាយុ​ទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងអាស៊ាន-រុស្ស៊ីក្នុងដំណាក់កាលខាងមុខ លើសសរស្តម្ភទាំងបី៖ នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌៕​

តាម vovworld.vn/km-KH

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីឆ្នាំ២០២៦ កំណត់ទស្សនវិស័យនៃទំនាក់ទំនងសហប្រតិបត្តិការអាស៊ាន-រុស្ស៊ី

កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី ឆ្នាំ ២០២៦ បានបើកជាផ្លូវការនាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងកាហ្សាន សហព័ន្ធរុស្ស៊ី ដែលគូសសញ្ញាខួបលើកទី ៣៥ (១៩៩១-២០២៦) នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហព័ន្ធរុស្ស៊ី។

Top