• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ទីក្រុងហៃហ្វុង ត្រូវឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យទីក្រុងហៃហ្វុង ធ្វើការបូកសរុបជាបឋមរយៈពេលមួយឆ្នាំនៃការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយស្រាយបំភ្លឺឲ្យបានច្បាស់ពីប្រសិទ្ធភាពនៃការធ្វើវិមជ្ឈការ ការប្រគល់អំណាច និងកំណត់ខ្លឹមសារមិនសមស្រប ដើម្បីរាយការណ៍ទៅកាន់មជ្ឈិមសម្រាប់ការកែតម្រូវទាន់ពេលវេលា។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VNA)

នៅរសៀលថ្ងៃទី ១ ខែមិថុនា នៅទីក្រុងហៃហ្វុង (Hai Phong) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ប្រធានក្រុមត្រួតពិនិត្យ និងឃ្លាំមើលលេខ៤របស់ការិយាល័យនយោបាយ បានដឹកនាំកិច្ចប្រជុំដើម្បីអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីលទ្ធផលត្រួតពិនិត្យចំពោះគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងហៃហ្វុង។

ថ្លែងសេចក្ដីសន្និដ្ឋាននៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យទីក្រុងហៃហ្វុង ធ្វើការបូកសរុបជាបឋមរយៈពេលមួយឆ្នាំនៃការអនុវត្តអាជ្ញាធរមូលដ្ឋានពីរកម្រិត ដោយស្រាយបំភ្លឺឲ្យបានច្បាស់ពីប្រសិទ្ធភាពនៃការធ្វើវិមជ្ឈការ ការប្រគល់អំណាច និងកំណត់ខ្លឹមសារមិនសមស្រប ដើម្បីរាយការណ៍ទៅកាន់មជ្ឈិមសម្រាប់ការកែតម្រូវទាន់ពេលវេលា។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់ថា៖

"ទីក្រុងហៃហ្វុង ត្រូវតែជាទីក្រុងមួយក្នុងចំណោមទីក្រុងឈានមុខគេក្នុងការផ្លាស់ប្ដូរថ្មីគំរូកំណើន។ ទីក្រុងឈានមុខគេមួយដូចទីក្រុងហៃហ្វុង ត្រូវតែជាកន្លែងសម្រាប់ការអនុវត្តជាសាកល្បងនិងការអនុវត្តជាក់ស្ដែងនូវគំរូកំណើនថ្មី ដោយយកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាមូលដ្ឋាន"៕

តាម​ vovworld.vn/km-KH/

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top