• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤ ស្តីពីគម្រោងជាតិសំខាន់ៗ

នាព្រឹកថ្ងៃទី ៥ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការរដ្ឋដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំលើកទី ២៤ គណៈកម្មាធិការរដ្ឋដឹកនាំគម្រោងជាតិសំខាន់ៗក្នុងវិស័យគមនាគមន៍ដឹកជញ្ជូន។ (រូបថត៖ VNA)

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យភ្នាក់ងារ និងអង្គភាពពាក់ព័ន្ធដឹកនាំការត្រួតពិនិត្យតម្លៃឯកតា បទដ្ឋាន ទុនវិនិយោគសរុប នីតិវិធីវិនិយោគ និងការជ្រើសរើសវិនិយោគិន អ្នកម៉ៅការ ដើម្បីធានាការអនុវត្តស្របតាមបទប្បញ្ញត្តិ។ លើសពីនេះ បន្តកៀរគរប្រព័ន្ធនយោបាយក្នុងការដាក់ពង្រាយការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសក្នុងការផ្ដល់សំណង គាំទ្រការតាំងទីលំនៅថ្មី និងធានាថាលំនៅដ្ឋានថ្មីល្អជាងលំនៅដ្ឋានចាស់...លោកនាយករដ្ឋមន្ត្រីបានណែនាំថា៖

“ដោះស្រាយការលំបាក និងឧបសគ្គឲ្យទាន់ពេលវេលា ដើម្បីសុក្រិតស្ថាប័ន។ បន្តពិនិត្យ កែសម្រួល និងបំពេញបន្ថែមផែនការមេឲ្យស្របតាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាតទូទាំងប្រទេសលើកទី ១៤របស់បក្ស ស្តីពីលំហអភិវឌ្ឍន៍ថ្មីរបស់ប្រទេសជាតិ។ យកចិត្តទុកដាក់ដល់ការភ្ជាប់ផែនការមេអំពីលំហអភិវឌ្ឍន៍ថ្មី នៅតាមបណ្តោយផ្លូវល្បឿនលឿន ដើម្បីបង្កើនប្រសិទ្ធភាពគម្រោង”៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦

លើសពីគោលដៅដែលបានដាក់ចេញ កីឡាវៀតណាមរក្សាចំណាត់ថ្នាក់កំពូលលេខ ៤ អាស៊ី ក្នុងព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦

ព្រឹត្តិការណ៍កីឡាឆ្នេរអាស៊ីឆ្នាំ ២០២៦ បានបិទនាថ្ងៃទី ៣០ ខែមេសា នៅទីក្រុងសាន់យ៉ា (ខេត្តហៃណាន ប្រទេសចិន) បន្ទាប់ពីការប្រកួតជាងមួយសប្តាហ៍ (ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែមេសា)។

Top