ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យកសាង Thanh Hoa ទៅជា "ខេត្តគំរូ" និងជាប៉ូលកំណើនថ្មីរបស់ប្រទេសជាតិ
ក្នុងសុន្ទរកថាដឹកនាំមហាសន្និបាត លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកសាង Thanh Hoa ទៅជា “ខេត្តគំរូ”។ តាមនោះ អនុវត្តន៍ជាបន្ទាន់ និង ព្រមៗគ្នានូវ ការសម្រេចចិត្តជាយុទ្ធសាស្ត្រថ្មីៗនេះ របស់ការិយាល័យនយោបាយ ក្នុងវិស័យសំខាន់ៗ; ពិនិត្យឡើងវិញ កែសម្រួល និងកសាងកម្មវិធី ផែនការអភិវឌ្ឍន៍ របស់ខេត្ត ឱ្យសមស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិក្នុងបរិបទថ្មី កសាង Thanh Hoa ទៅជាប៉ូលកំណើនថ្មីរបស់ប្រទេសជាតិ។
Thanh Hoa ក៏ត្រូវផ្តោតការយកចិត្តទុកដាក់លើការពង្រីកទំនាក់ទំនងកិច្ចការ បរទេស កសាងព្រំដែនសន្តិភាព ស្ថិរភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍ជាមួយ ប្រទេសឡាវបងប្អូន។ ជាពិសេស លើកកម្ពស់សេដ្ឋកិច្ចតាមច្រកទ្វារព្រំដែន បង្កើនការតភ្ជាប់តំបន់ជាមួយប្រទេសមិត្ត ដើម្បីពង្រីកលំហអភិវឌ្ឍន៍សេដ្ឋកិច្ច៕