ព័ត៌មាន
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ផ្ដែផ្ដាំយុវជនឲ្យកសាងមហិច្ឆតាធំដើម្បីឈានចូលយុគសម័យថ្មីជាមួយប្រទេសជាតិ
ក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ក្នុងនាមជាម្ចាស់ប្រទេសជាតិនាពេលអនាគត យុវជនវៀតណាមចាំបាច់ត្រូវអនុវត្តន៍ “ការត្រួស ត្រាយចំនួន ៣” និង “ការផ្តោតសំខាន់ចំនួន ៦” រួមជាមួយប្រទេសជាតិទាំងមូលដើម្បី ឈានចូលយុគសម័យថ្មី។ នោះគឺ៖ ត្រួសត្រាយក្នុងការត្រិះរិះប្រកបដោយភាពច្នៃ ប្រឌិត ចក្ខុវិស័យជាយុទ្ធសាស្ត្រ យូរអង្វែង ទូលំទូលាយ និងមហិច្ឆតាដ៏ធំ។ បន្ទាប់គឺ ការត្រួសត្រាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជី ថលជាតិ; បង្កើតគម្រោង និងផលិតផលដោយមានលក្ខណៈរបកគំហើញ លើកកម្ពស់ ផលិតភាពការងារ និងបង្កើត "ក្រុមហ៊ុនចាប់ផ្ដើមអាជីវកម្មយូនីខន (unicorn)" របស់ វៀតណាម។ ទី៣ គឺជាការត្រួសត្រាយក្នុងការស្រូបយកអរិយធម៌មនុស្សជាតិទៅក្នុង វប្បធម៌វៀតណាម និងនាំយកវប្បធម៌ដ៏ជឿនលឿន ពោរពេញទៅដោយអត្តសញ្ញាណ ជាតិរបស់ប្រជាជាតិវៀតណាមទៅកាន់ពិភពលោក។
ទន្ទឹមនឹងនោះ យុវជនត្រូវយកចិត្តទុកដាក់លើការផ្តោតសំខាន់ចំនួន ៦ រួមមាន ការជំរុញកំណើន ចូលរួមយ៉ាងសកម្មក្នុងកម្មវិធី “រួមដំណើរជាមួយយុវជនដើម្បីចាប់ ផ្តើមអាជីវកម្ម និងបង្កើតអាជីព”; ផ្តោតលើការអនុវត្តយុត្តិធម៌និងវឌ្ឍនភាពសង្គម ការធានាសុខុមាលភាពសង្គម និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន; ជំរុញ សមាហរណកម្មអន្តរជាតិ; ត្រៀមខ្លួនជាស្រេដើម្បីរួមចំណែកនិងលះបង់ដើម្បី ប្រទេសជាតិ ការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីនៃ មាតុភូមិយ៉ាងរឹងមាំ៕