• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ចូលរួមពិធីប្រកាសផលិតផលជាម៉ាកយីហោជាតិវៀតណាមឆ្នាំ ២០២៤

នាយប់ថ្ងៃទី ៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានចូលរួមពិធីប្រកាសផលិតផលដែលជាម៉ាកយីហោជាតិវៀតណាម ឆ្នាំ ២០២៤។ ក្នុងកម្មវិធី គណៈកម្មការរៀបចំបានលើកតម្កើងសហគ្រាសឆ្នើមចំនួន ១៩០ អង្គភាព ដែលមានផលិតផលជាម៉ាកយីហោជាតិវៀតណាមក្នុងឆ្នាំ ២០២៤។
ទិដ្ឋភាពនៅពិធីប្រកាសផលិតផលជាម៉ាកយីហោជាតិវៀតណាមឆ្នាំ ២០២៤។ (រូបថត៖ VNA)

 

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យ បណ្ដាសហគ្រាសដែលទទួលបានកិត្តិនាមម៉ាកយីហោជាតិនិយាយដោយឡែក និងសហគមន៍សហគ្រាស និង សហគ្រិនវៀតណាមនិយាយរួម ត្រូវបន្តលើកកម្ពស់តម្លៃ ស្នូលនោះគឺ គុណភាព - នវានុវត្តន៍ - ការច្នៃប្រឌិត - សមត្ថភាពត្រួសត្រាយផ្លូវ។ បន្តពង្រីកប្រពៃណីសាមគ្គីភាព ដើម្បីផលប្រយោជន៍របស់សហគ្រាសដែលផ្សារភ្ជាប់ ជាមួយនឹងផលប្រយោជន៍ជាតិ និងប្រជាជាតិ ខិតខំប្រឹងប្រែងពុះពារជំនះការលំបាក ច្នៃប្រឌិតដោយឥតឈប់ឈរ បង្កើនប្រសិទ្ធភាពផលិតកម្ម និងអាជីវកម្ម ហើយលើក កំពស់ជាជំហានៗនូវសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ និងសកលលោក រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិយ៉ាងលឿន និងប្រកបដោយនិរន្តរភាព។
ក្នុងពេលខាងមុខនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហគ្រាសត្រូវត្រួស ត្រាយផ្លូវក្នុងបដិវត្តន៍បៃតង; ទាញយកអត្ថប្រយោជន៍ពីកេរ្តិ៍ឈ្មោះម៉ាកយីហោជាតិ ព្រម ទាំងគួបផ្សំការកសាងម៉ាកយីហោផលិតផលជាមួយម៉ាកយីហោជាតិវៀតណាម; ស្វែង រក និងពង្រីកទីផ្សារអន្តរជាតិយ៉ាងសកម្ម និងចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុង ខ្សែសង្វាក់ផ្គត់ផ្គង់សកល។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឱ្យសហគ្រាសបន្ត ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត អភិវឌ្ឍន៍ និងអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ដើម្បីលើកកំពស់ ផលិតភាពការងារ និងប្រសិទ្ធភាពអាជីវកម្ម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

 នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

Top