• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui ប្រទេសជប៉ុន

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនវិនិ យោគសាងសង់រោងចក្រផលិតចំណីសត្វ; ពង្រឹងនិងពង្រីកសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាមក្នុងវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំង; សហការ ជួយ ឧបត្ថម្ភ ផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងជាមួយដៃគូវៀតណាម ជួយសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui & Co (ជប៉ុន) លោក Tatsuo Yasunaga។ (រូបថត៖ VNA)

នារសៀលថ្ងៃទី ១១ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ទីក្រុងហាណូយ អញ្ជើញទទួលជួបប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui & Co (ជប៉ុន) លោក Tatsuo Yasunaga និងថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ច ការងារនៅវៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យសម្ព័ន្ធក្រុមហ៊ុនវិនិ យោគសាងសង់រោងចក្រផលិតចំណីសត្វ; ពង្រឹងនិងពង្រីកសកម្មភាពវិនិយោគអាជីវកម្មនៅវៀតណាមក្នុងវិស័យដែលក្រុមហ៊ុនមានប្រៀបខ្លាំង; សហការ ជួយ ឧបត្ថម្ភ ផ្ទេរបច្ចេកវិទ្យា និងបទពិសោធន៍គ្រប់គ្រងជាមួយដៃគូវៀតណាម ជួយសហ គ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក; ជួយគាំទ្រការទាក់ទាញការវិនិយោគក្នុងវិស័យផ្លាស់ប្តូរថាមពលនៅ វៀតណាម; បង្កើនការគាំទ្រ ផ្តល់អាហារូបករណ៍ និងសហការជាមួយគ្រឹះស្ថានបណ្តុះ បណ្តាល ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។
ចំណែកលោកប្រធាន Tatsuo Yasunaga បានឲ្យដឹងថា នៅប្រទេសវៀតណាម សម្ព័ន្ធក្រុមហ៊ុន Mitsui មានគម្រោងវិនិយោគចំនួន ២២ លើវិស័យផ្សេងៗគ្នា ជា ពិសេសវិស័យធនធានរ៉ែ ថាមពល ឧបករណ៍ និងវាយនភណ្ឌ  ដែលមានទុនវិនិយោគ សរុបប្រមាណ ១ ពាន់លានដុល្លារអាមេរិក។ ក្នុងនោះខ្សែសង្វាក់គម្រោងថាមពល អគ្គីសនីនិងឧស្ម័ន Block B មានដើមទុនចំនួនជាង ៧០០ លានដុល្លារអាមេរិក។ ប្រធានសម្ព័ន្ធក្រុមហ៊ុន Mitsui មានគោលបំណងថា វៀតណាមនឹងគាំទ្រសម្ព័ន្ធក្រុម ហ៊ុនក្នុងការពង្រីកការវិនិយោគ និងអាជីវកម្មទៅក្នុងវិស័យផ្សេងទៀតនៅវៀតណាម ដូចជា៖ វារីវប្បកម្ម កែច្នៃ នាំចេញជលផល; ផលិតនិងនាំចេញគ្រាប់ឈើ; ការបណ្តុះ បណ្តាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការការងាររវាងវៀតណាម និងជប៉ុន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top