• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីរដ្ឋាភិបាលអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែធ្នូឆ្នាំ ២០២២

នាថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh រដ្ឋាភិបាលបានបើកសម័យប្រជុំជាប្រចាំ ខែ ធ្នូ ឆ្នាំ ២០២២ ស្តីពីការបង្កើតច្បាប់ ។
 ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែធ្នូឆ្នាំ ២០២២

ក្នុងកិច្ចប្រជុំនេះ រដ្ឋាភិបាលបានពិចារណាលើសេចក្តីព្រាងច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីនគរបាលប្រជាជន និងបានស្នើបង្កើតច្បាប់៖ ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីគ្រឹះស្ថានឥណទាន; ច្បាប់ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិ (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ   និងការចល័តឧស្សាហកម្ម; ច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល; ច្បាប់ស្តីពីការរៀបចំផែនការទីក្រុង និងជនបទ។

ក្នុងកិច្ចចាប់ផ្តើម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មានប្រសាសន៍ថា ការកសាងច្បាប់ និងសុក្រិតរបៀបរបប គឺជាចំណុចលោតផ្លោះយុទ្ធសាស្ត្រមួយក្នុងចំណោមចំណុចលោតផ្លោះយុទ្ធសាស្ត្រទាំងបី ហើយនឹងជាបញ្ហាអាទិភាពដែលត្រូវបានរដ្ឋាភិបាលផ្តោតការវិនិយោគ និងការអនុវត្តយ៉ាងខ្លាំងក្លា។ ការងារកសាង និងសុក្រិតរបៀបរបប បានធ្វើឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ធានានូវវឌ្ឍនភាព និងគុណភាព។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាលបន្តផ្តល់យោបល់លើបញ្ហាសំខាន់ៗ ខណៈដែលមតិផ្សេងៗត្រូវពិភាក្សា និងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាល ដើម្បីធានាបាននូវវឌ្ឍនភាព និងគុណភាពនៃសម័យប្រជុំ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top