• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីណែនាំឲ្យបន្តពង្រឹងការអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

ខុទ្ទកាល័យរដ្ឋាភិបាលទើបតែបានប្រកាសសារទូរលេខ ចុះថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១ បង្ហាញពីមតិបញ្ជាណែនាំរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការបន្តពង្រឹងការអនុវត្តវិធានការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញថ្លែងមតិសន្និដ្ឋាននៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ ២០២១ (ប្រភព៖ VOV)


លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ គណៈកម្មាធិការដឹកនាំ ការបង្ការនិងប្រយុទ្ធប្រឆាំង ជំងឺ កូវីដ-១៩ តាមបណ្តាខេត្ត ក្រុងចំណុះមជ្ឈឹម ត្រូវបញ្ជាឲ្យអនុវត្ត ន៍យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីសម្រេចចិត្តលេខ ១២៨/NQ-CP ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ របស់រដ្ឋាភិបាល ស្តីពីការឆ្លើយ តបប្រកបដោយសុវត្ថិភាព មានភាពបត់បែន និងត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនឹងការរីករាលដាលនៃជំងឺកូវីដ ១៩”; ដឹកនាំនិងណែនាំគណៈ កម្មាធិការដឹកនាំសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅគ្រប់កម្រិតដើម្បីរៀបចំផែនការ និងសេណារីយ៉ូដែលអាចបត់បែនបាន មានលក្ខណៈវិទ្យាសាស្រ្តនិងមានប្រសិទ្ធភាព។ ខេត្ត ក្រុងចំណុះមជ្ឈឹម  ត្រូវដឹកនាំការកែលម្អសមត្ថភាពនៃប្រព័ន្ធសុខាភិបាល ជាពិសេសសុខាភិបាលនៅមូលដ្ឋាន; រៀបចំការចាក់វ៉ាក់សាំងឱ្យបានរហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពភ្លាមៗ បន្ទាប់ពីវ៉ាក់សាំងត្រូវបានចែកចាយ។ ក្រសួង គណៈកម្មាធិការដឹកនាំសម្រាប់ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត និងគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការត្រួតពិនិត្យការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺនៅតាមទីភ្នាក់ងារ អង្គភាព និងសហគ្រាស ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top