• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លោកនាយករដ្ឋមន្ត្រីចុះត្រួតពិនិត្យគម្រោងគមនាគមន៍សំខាន់ៗមួយចំនួន

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បំពេញឱ្យបានល្អនូវការងារ បោសសម្អាតទីតាំង និងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ដោយសារគម្រោងនេះ។ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោង បើក លំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់។
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ គម្រោងគមនាគមន៍មួយចំនួនដែលឆ្លងកាត់ខេត្តចំនួន ៣៖ Khanh Hoa, Phu Yen និង Binh Dinh។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៩ មេសា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានដែលមានគម្រោងឆ្លងកាត់ បានអញ្ជើញចុះ ត្រួតពិនិត្យគម្រោងសមាសភាគនៃគម្រោងសាងសង់ផ្លូវគោកល្បឿនលឿន ខាងជើង-ខាងត្បូង តំបន់ប៉ែកខាងកើតដំណាក់កាល ២០២១ - ២០២៥ ដែលឆ្លងកាត់ខេត្តចំនួន ៣៖ Khanh Hoa, Phu Yen និង Binh Dinh

លោកនាយករដ្ឋមន្រ្តី បានស្នើឱ្យអាជ្ញាធរមូលដ្ឋាន បំពេញឱ្យបានល្អនូវការងារ បោសសម្អាតទីតាំង និងការតាំងទីលំនៅថ្មី ជូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅ ដោយសារគម្រោងនេះ។ ភាគីទាំងអស់ត្រូវខិតខំប្រឹងប្រែងដើម្បីសម្រេចគម្រោង បើក លំហអភិវឌ្ឍន៍ថ្មីសម្រាប់មូលដ្ឋាន និងតំបន់។ ចំពោះអ្នកម៉ៅការ និងអង្គភាពសំណង់ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យពន្លឿនដំណើរការគម្រោង។ លោកនាយករដ្ឋមន្ត្រីបាន ក្រើនរំលឹកថា ការអនុវត្តគម្រោងត្រូវតែតាមទាន់កាលវិភាគ ធានាបាននូវស្តង់ដារ បច្ចេកទេស និងសោភ័ណភាព ជៀសវាងឧប្បត្តិហេតុអវិជ្ជមាន; ធានាសុវត្ថិភាព ការងារ; ផ្ទៀងស្តាប់យោបល់របស់ប្រជាពលរដ្ឋដោយសុឆន្ទៈ និងការទទួលខុសត្រូវ ប្រសិនបើមានការជំពាក់ជំពិនណាមួយ ត្រូវធ្វើការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះ ស្រាយ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

ប្រធានរដ្ឋលោក To Lam អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតមកជូនសារតាំង

នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក To Lam បាន ទទួលជួបឯកអគ្គរដ្ឋទូតនីការ៉ាហ្គា (Nicaragua) អ៊ីស្លង់ (Iceland) តូមិននីស្ថាន (Turkmenistan) និងសាធារណរដ្ឋស៊ីប (Cyprus) ដែលមកជូនសារតាំង ទទួលបេសកម្មការទូតនៅវៀតណាម។

Top