• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងទីភ្នាក់ងារតំណាងវៀតណាមប្រចាំនៅកម្ពុជា

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី ១៧ ដល់ ១៩ តុលា នាព្រឹកថ្ងៃទី ១៩ តុលា លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានអញ្ជើញជួបសំណេះ សំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត ទីភ្នាក់ងារតំណាងវៀតណាម រួមទាំងតំណាងសហគមន៍ វៀតណាមប្រចាំនៅកម្ពុជា។
  លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា (រូបថត៖ TTXVN)  

នៅក្នុងជំនួបនេះ តំណាងបងប្អូនវៀតណាមនៅកម្ពុជាបានសម្តែងនូវគោលបំណងចង់ឲ្យថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់បងប្អូនជាជនរួមជាតិវៀតណាមនៅកម្ពុជា លើបញ្ហាសញ្ជាតិ ការអប់រំ ការបណ្តុះបណ្តាល ការងារ និងគោលនយោបាយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពរបស់សមាគមវៀតណាមនៅកម្ពុជា ឧបត្ថម្ភអាហា រូបករណ៍ដល់កុមារ ដែលមានស្ថានភាពលំបាក; កសាងសាលារៀន និងគ្រឹះដ្ឋានអប់រំ ដើម្បីជួយឲ្យជនវៀតណាមនៅកម្ពុជា សម្របខ្លួនយ៉ាងស៊ីជម្រៅ និងលើកកំពស់ចំណេះដឹង ដើម្បីសម្របខ្លួនយ៉ាងល្អជាមួយជីវភាពរស់នៅក្នុងប្រទេសម្ចាស់ផ្ទះ។

លេខាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋានលោក Vo Van Thuong បានឲ្យដឹងថា ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា គឺជាទំនាក់ទំនងពិសេស អ្នកជិតខាងស្អិតរមួត។ ស្ថានទូត និងទីភ្នាក់ងារតំណាងត្រូវជំរុញសកម្មភាពវិនិយោគ ផលិតកម្ម និងធុរកិច្ចបន្ថែមទៀតរបស់វៀតណាមនៅកម្ពុជា និងផ្ទុយមកវិញ ដើម្បីនាំឱ្យទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍ខ្លាំងជាងមុន នាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top