នាយប់ថ្ងៃទី ១៣ តុលា នៅរោងមហោស្រពធំទីក្រុងហាណូយ ពិធី “លើកតម្កើង និងប្រគល់ កិត្តិនាមជូនកសិករវៀតណាមឆ្នើមលើកសរសើរ សហករណ៍កសិកម្មឆ្នើមទាំង ៦៣ ។ នេះគឺជាឆ្នាំទីពីរជាប់ៗគ្នា ដែលមជ្ឈឹមសម្ព័ន្ធសមាគមន៍កសិករវៀតណាមបានរៀបជ្រើសរើសកសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំនេះ។
កសិករឆ្នើមចំនួន ១០០ នាក់ក្នុងចំណោមកសិកររាប់លាននាក់ដែលសម្រេចបានសមិទ្ធិផលឆ្នើមក្នុងការផលិត និងធ្វើអាជីវកម្មពូកែនៅទូទាំងប្រទេសបាននាំមកនូវកិត្តិយស មោទនភាព និងការរំពឹងទុកនៅពេលមកទីក្រុងហាណូយដើម្បីចូលរួមក្នុងពិធីលើកតម្កើងនេះផងដែរ។
យោងតាមលោក Luong Quoc Doan ប្រធានសមាគមន៍កសិករវៀតណាមបានឲ្យដឹងថា ពិធីលើកតម្កើងនេះក៏បង្កើតកម្លាំងចលករយ៉ាងខ្លាំងក្លាអំពី “គំរូកសិករថ្មី” ក្នុងសម័យកាលឧស្សាហូបនីយកម្ម-ទំនើបកម្មរបស់ប្រទេសជាតិ និងសមាហរណកម្មអន្តរជាតិផងដែរ៕





