• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងស្នាដៃសារព័ត៌មានឆ្នើមចំនួន ៦៤ នៅក្នុងពិធីប្រគល់រង្វាន់ឌៀនហុងលើកទី៤

ស្នាដៃសារព័ត៌មានឆ្នើមចំនួន ៦៤ ក្នុងចំណោមស្នាដៃសរុបទាំង ៣.៥០០ ត្រូវបានលើកតម្កើងនៅក្នុងពិធីប្រគល់យៀនហុង) ដែលបានប្រារព្ធឡើងនាថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ (រូបថត៖ VOV)

អញ្ជើញថ្លែងនៅក្នុងពិធីប្រគល់រង្វាន់ ប្រធានរដ្ឋសភាលោកត្រឹន ថាញ់ មិនបានសង្កត់ធ្ងន់ថា ក្រោមប្រធានបទ “រយៈពេល ៨០ ឆ្នាំនៃរដ្ឋសភាវៀត ណាម"  ពានរង្វាន់ យៀនហុង ឆ្នាំនេះទទួលបានស្នាដៃសារព័ត៌មានជាច្រើន ជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងរីកសាយភាយក្នុងជីវភាពសង្គម ហើយត្រូវបានមិត្តអ្នកអានពេញចិត្ត និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីគណៈកម្មការវិនិច្ឆ័យ។ អត្ថបទជាច្រើនបានបង្ហាញពីសមិទ្ធផលរបស់រដ្ឋ សភាក្នុងរយៈពេល ៨០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍន៍ រួមជាមួយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋសភាបានសម្តែងទំនុកចិត្តថា នៅឆ្នាំ២០២៦ អ្នកសារព័ត៌មាននឹងបន្តអមដំណើររដ្ឋសភា ផ្សព្វផ្សាយយ៉ាងឆាប់រហ័សនិងពេញលេញនូវសកម្មភាពរបស់រដ្ឋសភា  ដោយជួយរដ្ឋសភាដំណើរការកាន់តែមានប្រសិទ្ធភាព។

"ជាពិសេស សារព័ត៌មានត្រូវផ្សព្វផ្សាយយ៉ាងខ្លាំងនូវការប្តេជ្ញាចិត្តថ្មី និងសន្ទុះថ្មីក្នុងបក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ក្នុងការអនុវត្តសេចក្តីសម្រេចនៃមហាសន្និបាតលើកទី១៤ របស់បក្ស; ការបោះ ឆ្នោតជ្រើសរើសសមាជិករដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិ ឆ្នាំ ២០២៦-២០៣១។ បន្តឆ្លុះបញ្ចាំងពីការច្នៃប្រឌិតថ្មីនៅក្នុងសកម្មភាពរបស់រដ្ឋសភា ជំរុញការផ្លាស់ប្តូរឌីជីថល អនុវត្តបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត...”។ នេះបើ យោងតាមប្រសាសន៍របស់ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់មិន។

វិទ្យុសំឡេងវៀតណាម (VOV) បានឈ្នះពានរង្វាន់ពីរ រួមទាំងរង្វាន់ A សម្រាប់ស៊េរីបទយកការណ៍ "ធ្វើឱ្យស្ថាប័នមានគុណសម្បត្តិប្រកួតប្រជែង" របស់ក្រុមនាយកដ្ឋានព័ត៌មាន (VOV1) និងរង្វាន់ C សម្រាប់ស៊េរីអត្ថបទ "រដ្ឋសភាបន្តដំណើរដ៏រឹងមាំ និងច្នៃប្រឌិតដោយឥតឈប់ឈរ" របស់កាសែតអនឡាញវិទ្យុសំឡេងវៀតណាម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top