• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

គណៈប្រតិភូកីឡាវៀតណាមទទួលបានមេដាយមាសចំនួន ៩ គ្រឿងបន្ថែមទៀតនៅស៊ីហ្គេមលើកទី ៣៣

ថ្ងៃទី ១៩ ខែធ្នូ ដែលជាថ្ងៃទី ១០ នៃការប្រកួតនៅស៊ីហ្គេមលើកទី ៣៣ ដែលត្រូវបានចាត់ទុកថាជាពេលវេលាដ៏សំខាន់មួយ ខណៈដែល គណៈប្រតិភូកីឡាវៀតណាមចូលទៅក្នុងការប្រកួតប្រជែងសំខាន់សម្រាប់តំណែងមួយនៅលើតារាងមេដាយរួម។
ក្រុម U២២ វៀតណាម បានវាយបកវិញដោយជោគជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ ស៊ីហ្គេមលើកទី ៣៣ ដោយបញ្ជាក់ជាថ្មីនូវតំណែងរបស់ខ្លួនជាក្រុមលេខមួយនៅអាស៊ីអាគ្នេយ៍ (រូបថត៖ VOV)

ចំណុចលេចធ្លោនៃការប្រកួតថ្ងៃនេះគឺ វិញ្ញាសារប្រដាល់ សង្វៀនដែលអ្នកប្រដាល់វៀតណាមប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រចំនួន ៦វគ្គ។ ជាមួយគ្នានេះ ការប្រកួតចំបាប់សេរីបុរសចូលទៅក្នុងវគ្គផ្តាច់ព្រ័ត្រចំនួន ៤ ជាមួយ នឹងឱកាសជាច្រើនដើម្បីឈ្នះមេដាយមាស។

មុននេះ នៅថ្ងៃប្រកួតទី១៨ ខែធ្នូ កីឡាវៀតណាមសម្រេចបានលទ្ធផលគួរឱ្យចាប់អារម្មណ៍ជាមួយនឹងមេដាយមាសចំនួន ៩ គ្រឿង។ ចំណុចលេចធ្លោនៃថ្ងៃនោះគឺស្នាដៃរបស់ក្រុមបាល់ទាត់បុរសអាយុក្រោម ២២ ឆ្នាំវៀត ណាមក្នុងវគ្គផ្តាច់ព្រ័ត្រ  យកឈ្នះម្ចាស់ផ្ទះថៃ ៣-២ បន្ទាប់ពីលេងបាន ១២០ នាទី។ ជ័យជម្នះរបស់ក្រុម U២២ វៀតណាមមិនត្រឹមតែនាំមកនូវមេដាយមាសដ៏មានកិត្យានុភាពប៉ុណ្ណោះទេ ថែមទាំងបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ជាពិសេសសារព័ត៌មានថៃ។

រួមជាមួយនឹងការទទួលបានមេដាយមាសក្នុងបាល់ទាត់បុរស ម្សិលមិញក៏ជាថ្ងៃដ៏គួរឱ្យចងចាំសម្រាប់ក្រុមបាល់ទាត់ហ្វូតសាលនារីវៀតណាមផងដែរ។ ក្រុមនារីបានបង្កើតប្រវត្តិសាស្ត្រដោយយកឈ្នះឥណ្ឌូនេស៊ី ៥-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ និងឈ្នះមេដាយមាសលើកដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

ដូច្នេះ គិតត្រឹមព្រឹកថ្ងៃទី១៩ ខែធ្នូ គណៈប្រតិភូកីឡាវៀតណាមបានឈ្នះមេដាយមាស ៧៣ គ្រឿង មេដាយប្រាក់ ៧២គ្រឿង និងមេដាយសំរិទ្ធ ៩៩ គ្រឿង ដោយបន្តរក្សាតំណែងលេខ ៣ នៅក្នុងតារាងមេដាយរួម បន្ទាប់ពីប្រទេសថៃ និងឥណ្ឌូនេស៊ី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top