• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។
  ក្រុមហ៊ុន Vingroup ចាប់ផ្តើមការដ្ឋានសាងសង់គម្រោងរោងចក្រចំនួន ៤ នៅក្នុងខេត្តហាទិញ (រូបថត៖ កាសែតសំណង់)  
  យន្តហោះ Boeing ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចេញដំណើរពីពីទីក្រុងហាណូយ ចុះចតនៅអាកាសយានដ្ឋានឡុងថាញ់ (រូបថត៖ VOV)  
  ទិដ្ឋភាពនៃពិធី (រូបថត៖ VOV)  

ក្រុមហ៊ុន Vingroup គ្រុប បានដាក់ឲ្យដំណើរការគម្រោងធំៗ ចំនួនបួននៅក្នុងតំបន់សេដ្ឋកិច្ច Vung Ang ខេត្ត Ha Tinh ដែលមានដើមទុនចុះបញ្ជីសរុបជាង ១២៧.៦០០ ពាន់លានដុង។ នៅខេត្ត Quang Ngai បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតផ្លូវដែកពិសេស តែមួយគត់នៅអាស៊ីអាគ្នេយ៍។

នៅព្រឹកថ្ងៃដដែល  យន្តហោះ Boeing ៧៨៧-៩ របស់ក្រុមហ៊ុនអាកាសចរណ៍ វៀតណាមចេញដំណើរពីទីក្រុងហាណូយបានចុះចត នៅអាកាសយានដ្ឋាន Long Thanh។ នេះត្រូវបានចាត់ទុកថាជាជើងហោះហើរផ្លូវការលើកដំបូងចុះអាកាសយានដ្ឋាននេះ។ នៅពេលដំណើរការ អាកាសយានដ្ឋាន Long Thanh នឹងក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវអាកាសសម្រាប់តំបន់អាស៊ីអាគ្នេយ៍។

នៅទីក្រុងហូជីមិញ អគ្គក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿនវៀតណាម (VEC) បានបើកសម្ពោធស្ពាន Binh Khanh ដែលជាផ្នែកមួយនៃកញ្ចប់ J១ នៃគម្រោងផ្លូវល្បឿនលឿន Ben Luc – Long Thanh។ ហើយនេះគឺជាស្ពានមួយក្នុងចំណោមស្ពានធំជាងគេពីរនៅលើខ្សែផ្លូវនេះ នឹងជាស្ពានខ្ពស់បំផុតនៅក្នុងប្រទេស ដែលមានកម្ពស់ ៥៥ ម៉ែត្រ។

នៅខេត្ត Phu Tho ក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) បានសម្ពោធ គម្រោងបើកទូលាយរោងចក្រវារីអគ្គិសនី Hoa Binh។ នៅពេលបានដំណើរការ គម្រោងនេះ នឹងក្លាយជារោងចក្រវារីអគ្គិសនីធំជាងគេមួយក្នុងចំណោមរោងចក្រវារីអគ្គិសនីធំជាងគេពីរនៅវៀតណាម និងជារោងចក្រ ឈានមុខគេនៅអាស៊ីអាគ្នេយ៍។

នៅទីក្រុងហាណូយ ទីក្រុងបានបើកការដ្ឋានសាងសងគម្រោងវិនិយោគ មណ្ឌលកីឡាអូឡាំពិកនៅក្នុងឃុំ Thuong Phuc។ ចំណុចលេចធ្លោនៃគម្រោងនេះគឺពហុកីឡដ្ឋាន Trong Dong ដែលសំណងថ្នាក់ជាតិ  មានសមត្ថភាពផ្ទុកកៅអីរហូតដល់ ១៣៥.០០០ កន្លែង ហើយត្រូវបានរចនាឡើងតាមស្តង់ដារ FIFA និងមានដំបូលដែលអាចដកថយដោយស្វ័យប្រវត្តិធំជាងគេបំផុតលើពិភពលោក។ យោងតាមផែនការ ពហុកីឡដ្ឋាននេះនឹងត្រូវបានបង្ហើយនៅខែសីហា ឆ្នាំ ២០២៨។

អញ្ជើញថ្លែងនៅក្នុងពិធីបើកការដ្ឋាន លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “ទាំងនេះសុទ្ធតែជាគម្រោងទ្រង់ទ្រាយធំ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងចំណុចសំខាន់ៗមួយចំនួន។ ទីមួយ ដើមទុន វិនិយោគសរុបច្រើនជាងគេ គឺ ជាង ៣,៤ ពាន់ពាន់លានដុង។ ទីពីរ មានការចូលរួមពីដើមទុនវិនិយោគឯកជនច្រើនជាងគេ   ស្រូបយក ៨២%។ ទីបី   គម្រោងមានទ្រង់ទ្រាយវិនិយោគធំបំផុត គឺមជ្ឈមណ្ឌលកីឡា អូឡាំពិក ដែលមានដើមទុន ៩២៥ ពាន់ពាន់ លានដុង។ យើងប្រើប្រាស់ការវិនិយោគសាធារណៈដើម្បីដឹកនាំការវិនិយោគឯកជន កៀរគរធនធានសង្គមទាំងអស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសជាតិ។ គម្រោងនិងសំណង់ដែលត្រូវបានបើកការដ្ឋានសាងសង់ និងបើកសម្ពោធក្នុងអំឡុងពេលកន្លងមក និងបច្ចុប្បន្នកាល បង្ហាញពីការត្រិះរិះប្រកប ដោយចក្ខុវិស័យ និងសេចក្តីប្រាថ្នារបស់ប្រជាជន និងប្រទេសជាតិ វៀតណាម ដើម្បីឈានទៅកាន់ពិភពលោក។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ហេដ្ឋារចនាសម្ព័ន្ធទំនើបប្រកបដោយលក្ខណៈសមកាលកម្ម ដែលបំពេញតម្រូវការនៃការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងយុគសម័យថ្មី”។

នៅឆ្នាំ ២០២៦ និងឆ្នាំបន្តបន្ទាប់ទៀត ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររយៈពេល ១០០ ឆ្នាំចំនួនពីរដោយជោគជ័យ  បក្ស និងរដ្ឋបានកំណត់គោលដៅ ខិតខំប្រឹងប្រែងដើម្បីកំណើនពីរខ្ទង់ ដែលក្នុងនោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមនៅតែបន្តត្រូវបានកំណត់យ៉ាងច្បាស់លាស់ថា ជារបកគំហើញយុទ្ធសាស្ត្រមួយក្នុងចំណោមរបកគំហើញយុទ្ធសាស្ត្រទាំងបី។

ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីបានប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ៣ ដល់សមូហភាពចំនួន ៦។ សមូហភាពចំនួន ១៦ ផ្សេងទៀត បានទទួលប័ណ្ណសសើររបស់នាយករដ្ឋមន្ត្រី៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លើកតម្កើងស្នាដៃសារព័ត៌មានឆ្នើមចំនួន ៦៤ នៅក្នុងពិធីប្រគល់រង្វាន់ឌៀនហុងលើកទី៤

លើកតម្កើងស្នាដៃសារព័ត៌មានឆ្នើមចំនួន ៦៤ នៅក្នុងពិធីប្រគល់រង្វាន់ឌៀនហុងលើកទី៤

ស្នាដៃសារព័ត៌មានឆ្នើមចំនួន ៦៤ ក្នុងចំណោមស្នាដៃសរុបទាំង ៣.៥០០ ត្រូវបានលើកតម្កើងនៅក្នុងពិធីប្រគល់យៀនហុង) ដែលបានប្រារព្ធឡើងនាថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ។

Top