• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងសិល្បៈរបាំ Xoe របស់ជនជាតិ Thai - បេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ

នៅក្នុងកម្មវិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La លោកស្រី Trang Thi Xuan បានសង្កត់ធ្ងន់ថា៖ “សិល្បៈរបាំ Xoe Thai ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ គឺជាមោទនភាពមិនត្រឹមតែចំពោះសហគមន៍ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជនបណ្ដាជនជាតិនៅខេត្ត Son La ទៀតផង។
  បណ្ដាសិប្បករសម្ដែងរបាំ Xoe Thai។ (រូបថត៖ VOV)  

នាយប់ថ្ងៃទី ១៧ ខែកញ្ញា នៅទីលាន Tay Bac ទីក្រុង Son La ខេត្ត Son La បានប្រារព្ធកម្មវិធីលើកតម្កើងសិល្បៈរបាំ Xoe Thai ដែលត្រូវបានចុះអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបីយ៍តំណាងនៃមនុស្សជាតិ។

នៅក្នុងកម្មវិធី អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La លោកស្រី Trang Thi Xuan បានសង្កត់ធ្ងន់ថា៖ “សិល្បៈរបាំ Xoe Thai ត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ គឺជាមោទនភាពមិនត្រឹមតែចំពោះ សហគមន៍ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំងជាមោទនភាពរបស់ប្រជាជនបណ្ដាជនជាតិនៅខេត្ត Son La ទៀតផង។ នាពេលខាងមុខ ខេត្តនឹងផ្តោតសំខាន់លើការធ្វើឲ្យ Xoe Thai ក្លាយជាចំណុចលេចធ្លោនៅតាមគោលដៅទេសចរណ៍នានា បម្រើទេសចរណ៍សហគមន៍ បង្កើតបរិយាកាសសកម្មភាពវប្បធម៌សហគមន៍ បំពេញតម្រូវការឆ្លងពិសោធន៍របស់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ ទន្ទឹមនឹងនោះ ខេត្តបន្តអនុវត្តន៍ឲ្យបានល្អនូវគោលនយោបាយលើកតម្កើងសិប្បករគំរូក្នុងវប្បធម៍បណ្ដាជនជាតិភាគតិច ដោយចាត់ទុកសិប្បករជា “រតនសម្បត្តិមនុស្សសាស្ត្ររស់”; បង្កើនរៀបចំការសម្រាំង ស្រាវជ្រាវ និងពង្រីកតម្លៃវប្បធម៌រូបី និងអរូបីក្នុងវប្បធម៌ជនជាតិ Thai និយាយរួម និងសិល្បៈ របាំ Xoe Thai និយាយដោយឡែក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

ប្រធានសមាគមឧស្សាហកម្ម Semiconductor អាមេរិក៖ វៀតណាមជាគោលដៅទាក់ទាញបំផុត

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក John Neuffer បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការវៀតណាម - អាមេរិកក្នុងឧស្សាហកម្ម semiconductor គឺមានសក្ដានុពលដ៏ធំធេង; ជឿជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យ នេះនឹងបើកឱកាសជាច្រើនសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ ដើម្បីរួមគ្នាពង្រីក និងធ្វើអាជីវកម្មពីប្រៀបខ្លាំងនៃភាគីនីមួយៗ។

Top