• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកតម្កើងតម្លៃភាសាវៀតណាមតាមរយៈការបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស

នៅសិក្ខាសាលានេះ បណ្ដាគ្រូបង្រៀនភាសាវៀតណាមនៅក្នុងនិងក្រៅប្រទេស រួមជាមួយអ្នកនិពន្ធ អ្នកចងក្រងសៀវភៅ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការបង្រៀនភាសាវៀតណាមដល់កុមារ វៀតណាមនៅបរទេស តាមនោះរួមចំណែកក្នុងការអភិរក្សនិងលើកតម្កើងតម្លៃភាសាវៀតណាមក្នុងសហគមន៍វៀតណាមនៅក្រៅប្រទេស។
  សៀវភៅ "សួរស្ដីភាសាវៀតណាម" របស់អ្នកនិពន្ធលោកស្រីបណ្ឌិត Nguyen Thuy Anh។​ (រូបថត៖ TTXVN)  

នារសៀលថ្ងៃទី ២០ សីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌ “វគ្គបណ្តុះបណ្តាលការបង្រៀនភាសា វៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅបរទេសឆ្នាំ ២០២២” ដែលរួមសហការរៀបចំដោយក្រសួងការបរទេស និងក្រសួងអប់រំ និងបណ្តុះបណ្តាល រោង​បោះពុម្ភ​ផ្សាយអប់រំវៀតណាមបានរៀបចំសិក្ខាសាលាស្តីពី "វិធីសាស្រ្តបង្រៀនភាសា​វៀតណាមដល់កុមារវៀតណាមនៅបរទេស"។ នេះក៏ជាសកម្មភាពជួយជ្រោមជ្រែងទិវាលើកតម្កើងភាសាវៀតណាម ថ្ងៃទី ៨ ខែកញ្ញា ផងដែរ។

នៅសិក្ខាសាលានេះ បណ្ដាគ្រូបង្រៀនភាសាវៀតណាមនៅក្នុងនិងក្រៅប្រទេស រួមជាមួយអ្នកនិពន្ធ អ្នកចងក្រងសៀវភៅ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស តាមនោះរួមចំណែកក្នុងការអភិរក្សនិងលើកតម្កើងតម្លៃភាសាវៀតណាមក្នុងសហគមន៍វៀតណាមនៅក្រៅប្រទេស។ តាមអ្នកជំនាញ ក្នុងដំណើរការរៀនភាសាវៀតណាម ដំណាក់កាលដំបូងគឺជាដំណាក់កាលលំបាកបំផុតសម្រាប់អ្នករៀននៅអាយុកុមារជំទង់។ យោងតាមលោកស្រីបណ្ឌិត Nguyen Thuy Anh អ្នកនិពន្ធសៀវភៅ “សួរស្ដីភាសាវៀតណាម” ប្រការសំខាន់បំផុតនៅពេលបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស គឺត្រូវការបំផុសចំណាប់អារម្មណ៍ ភាពចង់ដឹងចង់ឃើញ និងតម្រូវការក្នុងការប្រាស្រ័យទាក់ទងជាភាសាវៀតណាមរបស់កុមារ តាមរយៈសកម្មភាពអន្តរកម្មដូចជា ល្បែងកំសាន្ត ពិធីបុណ្យ ជាដើម។ ពីនោះ ប្អូនៗផ្ទាល់ខ្លួននឹងចង់ស្វែងយល់ ចង់រៀន និងប្រើប្រាស់ភាសាវៀតណាមក្នុងការប្រាស្រ័យទាក់ទង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top