• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោកជំទាវភរិយាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការសម្រាប់នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី និងចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៨ ឧសភា។
  នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ (រូបថត៖ VGP/Nhat Bac)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាការងារខ្លីជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Duong Giang/TTXVN)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (រូបថត៖ Duong Giang/TTXVN)  
  នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម អញ្ជើញជួបជាមួយសារព័ត៌មាននៃប្រទេសទាំងពីរ (រូបថត៖ Duong Giang/TTXVN)  

ពិធីទទួលស្វាគមន៍ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅទីលាន Perdana ខាងមុខទីស្តីការនាយករដ្ឋមន្ត្រីក្នុងទីក្រុង គួរឡាឡាំពួរ។ នាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានអញ្ជើញនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញត្រួតកងពលកិត្តិយស។

បន្ទាប់ពីពិធីទទួលស្វាគមន៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនិងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញដឹកនាំគណៈប្រតិភូនៃប្រទេសទាំងពីរ ដំណើរការកិច្ចចរចារ។

នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពលើគោលដៅ និងការប្តេជ្ញាចិត្តក្នុងការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់ លានដុល្លារ ក្នុងរយៈពេល១  ទៅ២ ឆ្នាំខាងមុខ ក្នុងទិសដៅប្រកបដោយតុល្យភាព និងនិរន្តរភាព។ ភាគីទាំងពីរបានឯកភាពជំរុញទេសចរណ៍ តភ្ជាប់វប្បធម៌ និងលើកកម្ពស់ការផ្លាស់ប្តូរប្រជាជនទៅប្រជាជន។

វៀតណាមនិងម៉ាឡេស៊ីបានអះអាងជាថ្មីនូវគោលជំហរខ្ជាប់ខ្ជួន ក្នុងការរក្សាសាមគ្គីភាព និងតួនាទីស្នូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានឯកភាពជំរុញការស្វែងរកដំណោះស្រាយសន្តិភាពនិងនិរន្តរភាពចំពោះបញ្ហាមីយ៉ាន់ម៉ា។ បន្ទាប់ពីកិច្ចពិភាក្សា នាយករដ្ឋមន្ត្រីទាំងពីររូបបានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារកិច្ចសហប្រតិប ត្តិការសំខាន់ៗក្នុងវិស័យការទូត ព័ត៌មាន និងអប់រំ។

អញ្ជើញថ្លែងក្នុងសន្និសីទសារព័ត៌មាន  នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្តែងទស្សនៈថា វៀតណាមជាមិត្តជិតស្និទ្ធិ។ ចំណែកលោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីទាំងពីរបានជួបពិភាក្សាប្រកបដោយជោគជ័យ។ ភាគីទាំងពីរបានឯកភាពជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី។

នាព្រឹកថ្ងៃទី ២៥ ឧសភា នៅរដ្ឋធានីគូឡាឡាំពួរ   នៃប្រទេសម៉ាឡេស៊ី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សឺន បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន គណៈ កម្មការសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ (SEANWFZ) កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២៩ និងសម្របសម្រួលកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍អាស៊ានលើកទី ៣៦។ នារសៀលថ្ងៃស្អែក (២៦ ឧសភា) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់ សឺន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-ឈូងសមុទ្រពែក្ស (GCC)៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ផ្លែឈើនិងបន្លែវៀតណាមជិត ១០០ តោន ដណ្តើមយកទីផ្សារ UAE

ក្រុមហ៊ុន Lulu Group International នាថ្ងៃទី ១៨ ខែមេសា បានជួលយន្តហោះមួយគ្រឿង ដើម្បីដឹកជញ្ជូនផ្លែឈើ និងបន្លែស្រស់ៗជិត ១០០ តោន ពីវៀតណាម ទៅកាន់ប្រទេសអារ៉ាប់រួម (UAE)។

Top