• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ថែមទៀតនូវប្រសិទ្ធភាពនៃកិច្ចការបរទេសក្នុងឆ្នាំ២០១៩


 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh ថ្លែងនៅក្នុងកិច្ចប្រជុំ (រូបថត៖ TTXVN)
 

 នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំ រវាង​ក្រសួង​ការបរ​ទេស​វៀត​ណាម​ គណៈកម្មាធិការកិច្ចការបរ​ទេសមជ្ឈឹម និង គណៈកម្មាធិការកិច្ចការបរ​ទេសរដ្ឋសភា ដើម្បី​ផ្លាស់​ប្ដូរ​អំពី​កិច្ច​ការបរទេសរបស់ ប​ក្ស រដ្ឋ និងរដ្ឋសភាក្នុងឆ្នាំ២០១៨ក៏ដូ​ចជាលើកភា​រកិច្ច ការងារក្នុង ឆ្នាំ២​០១៩ផងដែរ​។​

ថ្លែង​នៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀត ណាមលោក Pham Binh Minh បានសង្កត់ធ្ងន់ថា ចំពោះ​​សកម្មភាព​កិច្ចការបរ ទេសក្នុងឆ្នាំ២០១៩ គឺចាំបាច់ត្រូវអនុវត្តន៍អោយបានល្អ ជាមួយទិសដៅធំៗគឺ​រក្សា ​រឹងមាំនូវបរិយាកាសសន្តិភាពដើម្បីបម្រើការអភិវ​ឌ្ឍ ព្រមទាំងតភ្ជាប់នឹងការតស៊ូ ការពារឯករាជ្យ​ អធិប​តេយ្យភាព​និង​បូរណភាពដែនដី ផងដែរ។ ក្រៅពីនោះ ចាំបាច់ត្រូវពង្រីក​ការ​ធ្វើស​មាហរ​ណ​កម្ម​អន្តរ​ជាតិ​និង​ទាក់​ទាញ​ប្រភពធនធា​ន នានាដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ ​ក៏ដូចជាលើកកំពស់តួនាទីនៅវេ​ទិកា តំបន់​និង​អន្តរជាតិ ជំរុញយ៉ាងខ្លាំងកិច្ចការបរ​ទេសពហុភាគី និងលើកកំពស់ឋានៈ​ របស់​ប្រទេស​ជាតិ ទៀត​ផង​។​

​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh បានលើក សំណើថា ក្នុងឆ្នាំ២០១៩ ចាំ​បាច់​ត្រូវ​លើក​កំពស់​ប្រសិទ្ធភាពនៃសកម្មភាពកិ​ច្ចការ បរទេសនានា ​ជាពិសេស​គឺត្រៀម​រៀប​ចំទ​ទួល​តំណែង​ជា​សមាជិក​មិន​អចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ អាណត្តិ ២០២០-២០២១ ត្រៀម ​រៀបចំ​សម្រាប់​តួនាទី​ជាប្រធានអាស៊ានឆ្នាំ២០២០ រក្សាបាននូវសន្ទុះសមាហ រណកម្មអន្តរជាតិ សហការចលនាអោយ​ការ​ចុះហត្ថ​លេខានិងអនុម័តលើកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីជាមួ​យសហភាពអឺរ៉ុប (E​VFTA) អនុវត្តន៍​ទាន់​ពេល​វេលា និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចការគាំពារប្រជាពលរដ្ឋ ព្រមទាំងលើកកំពស់ ថែមទៀត​នូវ​គុណភាព​នៃកិច្ចការស្រាវជ្រាវនិងព្យាករណ៍យុទ្ធ​សាស្ត្រ ផងដែរ៕​​

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

វៀតណាមកែសម្រួលគោលដៅអំពីការទទួលភ្ញៀវទេសចរអន្តរជាតិពី៨លាននាក់ដល់ ១៣លាននាក់ក្នុងឆ្នាំ២០២៣

គិតត្រឹមដំណាច់ខែកញ្ញា ចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់ប្រទេសវៀតណាម សម្រេចបាន ៨,៨ លាននាក់ (លើសពីគោលដៅដែលបានកំណត់សម្រាប់ឆ្នាំទាំងមូល គឺ ៨ លាននាក់) ហើយចំនួនភ្ញៀវទេសចរក្នុងស្រុកសម្រេចបានប្រមាណ ៩៣ លាន នាក់។

Top