• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់តួនាទីពាណិជ្ជសញ្ញាផលិតផលវៀតណាមក្នុងការធ្វើសមាហរណកម្ម

ចាប់តាំងពីឆ្នាំ ២០០៨ លោកនាយករដ្ឋមន្រ្តីវៀតណាម បានសម្រេចចិត្តជ្រើសយកថ្ងៃទី ២០ ខែមេសាជារៀងរាល់ឆ្នាំ ជាទិវាម៉ាក់យីហោវៀតណាម ដើម្បីលើកតម្កើងនិងផ្សព្វផ្សាយម៉ាកយីហោនិងរូបភាពរបស់ប្រទេសវៀតណាម។

លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម (រូបថត៖ hanoimoi.com.vn)


ទន្ទឹមនឹងនេះ ប្រមូលផ្តុំនិងបំផុសការខិតខំប្រឹងប្រែងរបស់គ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ និងភាពក្លៀវក្លារបស់សហគមន៍អង្គភាពអាជីវកម្ម ក្នុងការកសាងម៉ាកយីហោអង្គភាពអាជីវកម្មនិយាយដោយឡែក និងម៉ាកយីហោជាតិវៀតណាមនិយាយរួម ក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ នៅឆ្នាំ ២០២០ តម្លៃនៃយីហោជាតិវៀតណាមកើនឡើងលឿនបំផុតនៅ ពិភពលោកឡើងដល់ ២៩% ស្មើនឹង ៣១៩ ពាន់លានដុល្លារអាមេរិក ដែលនាំវៀតណាមឈរនៅលំដាប់ទី ៣៣ ក្នុងបញ្ជីម៉ាកយីហោជាតិមានតម្លៃបំផុតទាំង ១០០។ ក្នុងឆ្នាំ ២០២១ សហគមន៍អង្គភាពអាជីវកម្មវៀតណាមនឹងបន្តបោះជំហានទៅមុខយ៉ាងរឹងមាំលើមាគ៌ាកសាងនិងការពារម៉ាកយីហោ ដើម្បីនាំ សហគ្រាសវៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍កាន់តែខ្លាំងឡើងៗ។ លោក Do Thang Hai អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

«ក្នុងបរិបទបច្ចុប្បន្ននេះវៀតណាមបានធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនិងទូលំទូលាយទៅក្នុងសេដ្ឋកិច្ចពិភពលោក ហើយក្រៅពីឱកាសដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលវៀតណាមបានចុះហត្ថលេខានិងកំពុងចរចាជាមួយដៃគូជាតិជាក់ស្តែងនោះក៏មានបញ្ហាប្រឈមជាច្រើនសម្រាប់អង្គភាពអាជីវកម្មរបស់វៀតណាមផងដែរ។ នេះគឺជាមូលហេតុដែលកម្មវិធីម៉ាកយីហោជាតិ មានអត្ថន័យនិងមានប្រសិទ្ធិភាពជាក់ស្តែង។ អត្ថន័យមួយ គឺជួយសហគ្រាសវៀតណាមបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងទីផ្សារក្នុងស្រុកក៏ដូចជានៅទីផ្សារដែលវៀតណាមមានឧត្តមភាពក្នុងការនាំចេញផងដែរ»៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top