• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

លើកកំពស់ឋានៈរបស់វៀតណាមក្នុងការកសាងច្បាប់អន្តរជាតិ

ការដែលតំណាងរបស់វៀតណាមបន្តឈរឈ្មោះចូលជាសមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិនោះ គឺសមស្របនឹងគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស រដ្ឋវៀតណាម នោះគឺសន្តិភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ឯករាជ្យភាព ម្ចាស់ការ ពហុភាវូបនីយកម្មនិងពិពិធកម្ម។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao។
(រូបថត៖ TTXVN)


នាពេលថ្មីៗនេះ ស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជា ជាតិ (អ.ស.ប) នៅទីក្រុងញូវយ៉ក់ (អាមេរិក) និងទីក្រុង ហ្សឺណែវ (ស្វីស) បានផ្ញើរ កំណត់ទូត ជូនដំណឹងពីការឈរឈ្មោះរបស់លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ចូលគណៈកម្មាធិការច្បាប់អន្តរជាតិ (ILC) អាណត្តិ ២០២៣-២០២៧ ទៅកាន់អ.ស.ប និងប្រទេសសមាជិកនានា។ ការដែលតំណាងរបស់វៀតណាមបន្តឈរឈ្មោះចូលជា សមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិនោះគឺសមស្របនឹងគោលមាគ៌ាកិច្ចការបរ ទេសរបស់បក្ស រដ្ឋវៀតណាម នោះគឺសន្តិភាព កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ឯករាជ្យភាព ម្ចាស់ការ ពហុភាវូបនីយកម្មនិងពិពិធកម្ម។ វៀតណាមជាមិត្ត ជាដៃគូគួរឲ្យជឿទុកចិត្ត ជាសមាជិកដ៏សកម្មនិងមានទំនួលខុសត្រូវក្នុងសហគមន៍អន្តរជាតិ។

គួរបញ្ជាក់បន្ថែមទៀតថា បេក្ខជនរបស់វៀតណាម លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao ជាអ្នកការទូតជើងចាស់របស់វៀតណាមដោយមានបទពិសោធន៍ជាង ៤០ឆ្នាំព្រមទាំងជាអ្នកជំនាញខាងច្បាប់អន្តរជាតិ; មានបទពិសោធន៍អំពីការដោះ ស្រាយជម្លោះ ក្នុងការងារការទូត ការសិក្សាស្រាវជ្រាវ បង្ហាត់បង្រៀននិងបទពិសោធន៍ ធ្វើការនៅគណៈកម្មាធិការច្បាប់អន្តរជាតិទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

ខេត្តដុងថាបត្រូវផ្លាស់ប្ដូរថ្មីគំរូកំណើនដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

នៅព្រឹកថ្ងៃទី ២៧ ខែឧសភា នៅខេត្តដុងថាប (Dong Thap) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung) បានជួបធ្វើការជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តដុងថាប ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងគោលដៅកំណើន "ពីរខ្ទង់"។

Top