• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាលោកប្រធានហូជីមិញទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់

នារសៀលថ្ងៃទី២៤ ខែតុលា នៅរដ្ឋធានី Baku របស់អាស៊ែបៃហ្សង់ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអញ្ជើញធ្វើជាអធិបតី នៅពិធីរំលឹកខួបលើកទី៦០នៃទិវាលោកប្រធានហូជីមិញទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ (ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៥៩-ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ )។
 

អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ថតរូបអនុស្សាវរីយ៍ជាមួយបណ្ដាកម្មាភិបាល ជំនាញការ និងអតីតនិស្សិតដែលធ្លាប់បានរស់និងធ្វើការនៅវៀតណាមនិងអាស៊ែបៃហ្សង់ (រូបថត៖ TTXVN)

អញ្ជើញចូលរួមពិធីនេះក៏មានវត្តមានគណៈប្រតិភូវៀតណាម ថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានារបស់អាស៊ែបៃហ្សង់ រួមជាមួយជំនាញការនិងពលរដ្ឋអាស៊ែបៃហ្សង់ជាច្រើនដែលធ្លាប់បានរស់និងធ្វើការនៅវៀតណាម។

ថ្លែងនៅពិធីនេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh បានអះអាងថា ក្រោយពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់អាស៊ែបៃហ្សង់នោះ ទីក្រុង Baku បានក្លាយទៅជាគំរូសម្រាប់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មប្រេងឧស្ម័ន។ លោកស្រីក៏បានថ្លែងអំណរគុណ ហើយវាយតម្លៃខ្ពស់ចំពោះការដែលអាស៊ែបៃហ្សង់បានបញ្ជូនជំនាញការ និងវិស្វករជាច្រើននាក់មកជួយឧបត្ថម្ភវៀតណាមក្នុង​ការកសាងវិស័យឧស្សាហកម្មសំខាន់មួយចំពោះបុព្វហេតុអភិវឌ្ឍប្រទេសជាតិ។ លោកស្រីបានអះអាងថា​វៀតណាម​មិនដែលបំភ្លេចការរួមវិភាគទានដ៏ធំធេងដែលប្រជាជនអាស៊ែបៃហ្សង់បានផ្ដល់ជូនប្រជាជន​វៀតណាម​ក្នុងបុព្វហេតុតស៊ូរំដោះប្រជាជាតិមុននេះ ក៏ដូចជាបុព្វហេតុកសាងនិងការពារមាតុភូមិនាសព្វថ្ងៃ​ផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

សិស្សវៀតណាមទាំង៨នាក់ឈ្នះមេដាយក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ីឆ្នាំ២០២៥

ក្រសួងអប់រំនិងបណ្តុះបណ្តាលបានប្រកាសនាថ្ងៃទី១១ ឧសភា ថា សិស្សទាំង ៨ នាក់ក្នុងក្រុមជម្រើសជាតិវៀតណាម ចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីឆ្នាំ ២០២៥ (APhO) ដែលប្រព្រឹត្តទៅ នៅប្រទេសអារ៉ាប៊ីសាអូឌីត ចាប់ពីថ្ងៃទី ៤ ដល់ ១២ ឧសភា សុទ្ធតែទទួលបានមេដាយ។ ក្នុងនោះមេដាយមាស៣ចំនួន ៣ គ្រឿង មេដាយប្រាក់៣ចំនួន ៣គ្រឿង មេដាយសំរឹទ្ធចំនួន ២ គ្រឿង។

Top