• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រំលឹកខួបលើកទី ៣០ ទិវាកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង Hue ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក

នាយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុង Hue គណៈកម្មាធិការប្រជាជនខេត្ត Thua Thien - Hue បានប្រារព្ធពិធីរំលឹកខួបទិវាកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង Hue និងតន្ត្រីព្រះរាជទ្រព្យវៀតណាម ត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញ ថ្លែងនៅពិធីរំលឹកខួប។ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោក Nguyen Xuan Thang នាយកបណ្ឌិតសភានយោបាយជាតិហូជីមិញបានសង្កត់ធ្ងន់ថា ការដែលកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង Hue - បេតិកភណ្ឌវប្បធម៌ដំបូងគេរបស់វៀតណាមដែលត្រូវបាន UNESCO ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌ពិភពលោក ហើយ ១០ ឆ្នាំក្រោយ តន្ត្រីព្រះរាជទ្រព្យវៀតណាម ក៏ត្រូវបានទទួលស្គាល់ផងដែរ បានត្រួសត្រាយផ្លូវដើម្បីនាំបេតិកភណ្ឌវប្បធម៍វៀតណាមធ្វើសមាហរណកម្មជាជំហានៗទៅក្នុងតំបន់ និងពិភពលោក ដោយបញ្ជាក់ទៅកាន់ពិភពលោកថា វៀតណាមគឺជាប្រទេស សម្បូរទៅដោយវប្បធម៌ និងមានសក្ដានុពលដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវឧស្សាហកម្មនិងសេវាកម្មវប្បធម៌។ Thua Thien - Hue បច្ចុប្បន្នគឺជាខេត្តតែមួយគត់នៅវៀតណាមក៏ដូចជានៅអាស៊ីអាគ្នេយ៍ដែលមានបេតិកភណ្ឌវប្បធម៌ពិភពលោកចំនួន ៥ ដែលបានទទួលស្គាល់ដោយអង្គការ UNESCO។ បេតិកភណ្ឌ Hue តែងតែត្រូវបានជ្រើសរើសជាទីកន្លែងដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំ ប្រមុខរដ្ឋ ដៃគូក្នុងស្រុកនិងបរទេសនៅពេលមកដល់ទីក្រុង Hue និងវៀតណាម។

នៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ១៩៩៣ កេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង Hue ត្រូវបានចុះបញ្ជីជាផ្លូវការក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។ នេះជាបេតិកភណ្ឌពិភពលោកដំបូងគេរបស់វៀតណាមដែលត្រូវបានលើកតម្កើង។ នៅថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០០៣ Nha Nhac - តន្ត្រីព្រះរាជទ្រព្យសវៀតណាម ត្រូវបានអង្គការ UNESCO ដាក់បញ្ចូលក្នុងបញ្ជីស្នាដៃឯកវប្បធម៌អរូបីនិងផ្ទាល់មាត់របស់មនុស្សជាតិ ហើយក៏ជាបេតិកភណ្ឌវប្បធម៌អរូបីដំបូងរបស់វៀតណាមដែលត្រូវបានទទួលស្គាល់ផងដែរ។

យោងតាមការវាយតម្លៃរបស់អង្គការ UNESCO ការអភិរក្សកេរ្តិ៍ដំណែលអតីតព្រះបរមរាជវាំង Hue បច្ចុប្បន្នកំពុងឈានចូលដំណាក់កាលស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ជាពិសេស ការអភិរក្សតម្លៃបេតិកភណ្ឌវប្បធម៌ តែងតែផ្សារភ្ជាប់ជាមួយនឹងដំណើរការធ្វើអាជីវកម្ម ពង្រីកតម្លៃ ធ្វើជាគម្នាស់ដ៏សំខាន់ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត និងតំបន់ ដោយផ្តោតលើវិស័យទេសចរណ៍និងសេវាកម្ម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

រដ្ឋាភិបាលអន្តរកាលស៊ីរីចរចាអំពីការផ្ទេរអំណាច

រដ្ឋាភិបាលអន្តរកាលស៊ីរីចរចាអំពីការផ្ទេរអំណាច

នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលអន្តរកាលស៊ីរី លោក Mohammad al-Bashir បានឲ្យដឹងថា គណៈរដ្ឋមន្ត្រីរបស់លោកត្រូវបានប្រគល់ភារកិច្ចគ្រប់គ្រងកិច្ចការរបស់ ប្រទេសរហូតដល់ខែមីនា ឆ្នាំ២០២៥។

Top