• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រៀបចំទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោកអនឡាញឆ្នាំ២០២០

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពូនជ្រុំមនោសញ្ចេតនារវាងជនរួមជាតិវៀតណាមគ្រប់រូប ហើយបញ្ជូនសេចក្ដីស្នេហ៍របស់អាណិកជនវៀតណាមចំពោះមាតុប្រទេស។


រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម


ក្នុងឱកាសនៃទិវាសែនខួបស្ដេច Hung (ថ្ងៃទី១០ខែទី៣តាមច័ន្ទគតិ) គម្រោងទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក (ដែលជាការគួបផ្សំរវាងទិវាសែនខួបស្ដេច Hung និងទិវាវៀតណាមទូទាំងពិភពលោក) នឹងរៀបចំ “ទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោកអនឡាញ”។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសំដៅពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល ពូនជ្រុំមនោសញ្ចេតនារវាងជនរួមជាតិវៀតណាមគ្រប់រូប ហើយបញ្ជូនសេចក្ដីស្នេហ៍របស់អាណិកជនវៀតណាមចំពោះមាតុប្រទេស។

“ទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោកអនឡាញ” មានផ្នែកចំនួន២។ ផ្នែកទី១គឺការប្រឡងសរសេរ status តាមប្រធានបទ “ឆ្ពោះទៅទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក”។ នេះជាការប្រឡងអំពីការសរសេរឬធ្វើវីដេអូឃ្លីប ដែលបង្ហាញមនោសញ្ចេតនាចំពោះស្រុកកំណើត ប្រទេសជាតិ ប្រជាជាតិ ឬបង្ហាញមោទនភាពជាតិតាមរយៈរឿងរ៉ាវរបស់ជនរួមជាតិអាណិកជននិងមិត្តភក្តិអន្តរជាតិដែលបានជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅពេលជួបការលំបាក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២មេសាដល់ថ្ងៃទី ៣១ ឧសភា ការប្រឡងនេះគឺសម្រាប់ពលរដ្ឋវៀតណាមនិងពលរដ្ឋបរទេសដែលកំពុងរស់នៅ ធ្វើការនៅវៀតណាមនិងប្រទេសផ្សេងៗលើពិភពលោក។

ផ្នែកទី២នៃកម្មវិធីនេះ គឺការអំពាវនាវឲ្យប្រជាជនទាំងអស់ក្នុងប្រទេសនិងអាណិកជនទូទាំងពិភពលោក ផ្លាស់ប្ដូររូបភាព avatar លើគេហទំព័រ facebook បុគ្គល និង Fanpage សមូហភាព ដោយរូបភាព Logo នៃទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក ក្នុងឱកាសទិវាសែនខួបស្ដេច Hung (ថ្ងៃទី២០ មេសា ឆ្នាំ២០២០)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម; ថ្លែងនៅក្រសួងការបរទេសប្រេស៊ីល

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រេស៊ីល នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅរដ្ឋធានី Brasilia នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបប្រធានក្រុមមិត្តភាពសភាប្រេស៊ីល-វៀតណាម លោក Márcio Honaiser និងសមាជិកសភាផ្សេងទៀតជាសមាជិក។

Top