• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមបញ្ចូលលក្ខណៈ “ប្រកាសវេជ្ជសាស្ត្រ” លើកម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម”

នេះគឺជាលក្ខណៈជាក់ស្តែងមួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់កម្មវិធី “ Safe Vietnam Travel” ដើម្បីធ្វើសេចក្តីប្រកាសវេជ្ជសាស្ត្រ យោងតាមបទប្បញ្ញត្តិដោយមិនចាំបាច់ប្តូរទៅបណ្តាញទំនាក់ទំនងផ្សេងទៀត។

កម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម” បានរួមបញ្ចូលជាផ្លូវការនូវលក្ខណៈ “ប្រកាសវេជ្ជសាស្ត្រ” យោងតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល។ (រូបថត៖ vietnamtourism.gov.vn)


យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានទេសចរណ៍ជាតិវៀតណាម (នៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍) នៅថ្ងៃទី ២៩ ខែសីហានេះបានឲ្យដឹងថា កម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម” បានដាក់បញ្ចូលជាផ្លូវការនូវលក្ខណៈ“ប្រកាសវេជ្ជសាស្ត្រ” យោងតាមបទប្បញ្ញត្តិរបស់ក្រសួងសុខាភិ បាល។

ទិន្នន័យដែលបានប្រកាសត្រូវបានតភ្ជាប់ដោយផ្ទាល់ទៅប្រព័ន្ធគ្រប់គ្រងការប្រកាសវេជ្ជសាស្រ្តរបស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩។ នេះគឺជាលក្ខណៈជាក់ស្តែងមួយដែលជួយសម្រួលដល់អ្នកប្រើប្រាស់កម្មវិធី “ Safe Vietnam Travel” ដើម្បីធ្វើសេចក្តីប្រកាសវេជ្ជសាស្ត្រ យោងតាមបទប្បញ្ញត្តិដោយមិនចាំបាច់ប្តូរទៅបណ្តាញទំនាក់ទំនងផ្សេងទៀត។

លក្ខណៈ “ប្រកាសវេជ្ជសាស្រ្ត” ត្រូវបានបង្ហាញនៅអេក្រង់ដើមដំបូង នៅពេលចូលប្រើកម្មវិធី “សុវត្ថិភាពទេសចរណ៍វៀតណាម”។ អ្នកប្រើប្រាស់អាចធ្វើការប្រកាស វេជ្ជសាស្ត្រតាមទម្រង់ប្រកាសដែលបានកំណត់ដោយក្រសួងសុខាភិបាល ជាមួយនឹងប្រតិបត្តិការងាយស្រួលនិងរហ័ស។ ការប្រកាសវេជ្ជសាស្រ្តជាប្រចាំនឹងរួមចំណែកធានានូវសុវត្ថិភាពដល់អ្នកទេសចរ ជួយអាជ្ញាធរក្នុងការត្រួតពិនិត្យបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

វៀតណាមគាំទ្រការជំរុញការអនុវត្តក្របខ័ណ្ឌសកម្មភាព Sendai ស្តីពីការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ

ថ្លែងមតិនៅកិច្ចប្រជុំ លោក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការ សហប្រជាជាតិបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរង ផលប៉ះពាល់ខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ និងការប្រែប្រួលអាកាសធាតុ នៅលើពិភពលោក វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអនុវត្ត ការសន្យាជាសកលដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

Top