• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រួមដៃគ្នាកសាងទីក្រុងហូជីមិញអោយកាន់តែរីកចម្រើនទៅមុខ


 លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញថ្លែងនៅកិច្ចសន្ទនា
 

អញ្ជើញថ្លែងនៅកិច្ចសន្ទនានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បាន​សង្កត់​ធ្ងន់​ថា នៅចំពោះមុខការសាកល្បង​និង សំណូមពរក្នុងស្ថានភា​ពថ្មី គណៈកម្មាធិការ​រណសិរ្សមាតុភូមិ​ទីក្រុង​ហូជីមិញ​ត្រូវ ការពង្រីកថែមទៀតនូវតួនាទីរបស់អ​ង្គការសមាជិកនានា កៀងគ​រកម្លាំង​របស់ ប្រជាជន​គ្រប់​ស្រទាប់​ក្នុង​សង្គម។
 
នាថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ​២០១៩ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ហូជីមិញ​បាន​រៀប​ចំ​កិច្ច​សន្ទនា​ដោយ​ប្រធានបទ “ពង្រីកកម្លាំងនៃផែន​មហា សាមគ្គីជាតិទាំងមូល លើ​កកំពស់​តួនាទី​របស់​រណសិរ្សមាតុ​ភូមិ​វៀតណាម​ទីក្រុង កសាងទីក្រុងហូជីមិញអោយកាន់​តែមានគុណភាពជីវិតល្អ អារិ​យ្យធម៌ ទំនើប​និង​​មេត្តាធម៌”។
 
អញ្ជើញ​ថ្លែងនៅកិច្ចសន្ទនានេះ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បាន​សង្កត់​ធ្ងន់​ថា នៅចំពោះមុខការសាកល្បងនិង សំណូមពរក្នុងស្ថានភាពថ្មី គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​ទីក្រុង​ហូជីមិញ​ត្រូវ ការពង្រីកថែមទៀតនូវតួនាទីរបស់អង្គការសមាជិកនានា កៀងគរកម្លាំងរបស់ ប្រជា​ជន​គ្រប់​​ស្រទាប់ក្នុងសង្គម។ លោក Nguyen Thien Nhan ក៏បានសំណូមពរ អោយ រណសិរ្សមាតុភូមិទីក្រុងហូជីមិញ រៀប​ចំ​សកម្មភាពប្រកបដោយប្រសិទ្ធ ភាព សំដៅរួមចំណែកទៅក្នុងការងាររក្សាវប្បធម៌ជាតិ ពង្រីក​កម្លាំង​វប្បធម៌​ ព្រម ទាំង ធានាការអភិវឌ្ឍរបស់បណ្ដាសាសនា ដើម្បីរក្សាស្ថិរភាពសង្គម បង្កើន សាមគ្គីភាព​ក្នុង​សង្គម​ ក៏ដូច​ជាបម្រើការងារកសាងប្រទេសជាតិ​ផងដែរ​៕

 

 តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top