• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

រុស្ស៊ីព្រមានថាផែនការជួយឧបត្ថម្ភបន្ថែមដល់អ៊ុយក្រែន នឹងប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប

នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសព្វាវុធ និងបរិក្ខាយោធាចុងក្រោយក្នុងឆ្នាំនេះដល់ អ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ AFP/TTXVN

នាថ្ងៃទី២៧ ខែធ្នូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចាត់ទុកថា ការដែលសហភាពអឺរ៉ុប (EU) ជួយឧបត្ថម្ភហិរញ្ញវត្ថុបន្ថែមដល់អ៊ុយក្រែននឹងរងប៉ះពាល់ដល់សេដ្ឋកិច្ច EU ផ្ទាល់។

យោងតាមលោក Peskov បានឲ្យដឹងថា ការដែល EU បានជួយឧបត្ថម្ភបន្ថែមដល់ អ៊ុយក្រែននឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៃប្រទេសសមាជិកដែលកំពុងជួបប្រទះការលំបាក ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ផ្នែកឧស្សាហកម្ម និងអនាគតនៃប្រទេសទាំងនេះផងដែរ។សកម្មភាពរបស់សហភាពអឺរ៉ុបនឹងមិនអាចមានឥទ្ធិពលលើស្ថានភាពជាក់ស្ដែងបានឡើយ។ មន្ត្រីវិមានក្រឹមឡាំងបាននាំចេញសេចក្តីប្រកាសពោលខាងលើ បន្ទាប់ពីកាសែត Financial Times កាលពីថ្ងៃទី ២៦ ខែធ្នូ បានផ្សាយព័ត៌មានថា សហភាពអឺរ៉ុបកំពុងពិចារណាផែនការបម្រុង ពោលគឺផ្ដល់ទឹកប្រាក់ចំនួន ២០ ពាន់លានអឺរ៉ូ (២២,០៨ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយឧបត្ថម្ភដល់អ៊ុយក្រែន ទោះបីជាមានការប្រឆាំងជំទាស់របស់នាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ។

ក្នុងពេលនោះ នាថ្ងៃទី ២៧ ធ្នូ សហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយសព្វាវុធ និងបរិក្ខាយោធាចុងក្រោយក្នុងឆ្នាំនេះដល់ អ៊ុយក្រែន។ កញ្ចប់ជំនួយនេះមានតម្លៃ ២៥០ លានដុល្លារអាមេរិក រួមទាំងគ្រាប់រំសេវ និងគ្រឿងបន្លាស់សម្រាប់ប្រព័ន្ធការពារដែនអាកាស៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top